ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានអវកាស​ធំ​មួយ​របស់​មនុស្ស​ក្រៅ​ភព​ថត​ឃើញ​ជិត​ស្ថានីយ ISS

6 ឆ្នាំ មុន

មនុស្ស​ក្រៅ​ភព ៖ យាន​ធំ​មួយ​សង្ស័យ​ជា​របស់​មនុស្ស​ក្រៅ​ភព​ត្រូវ​ចាប់​ឃើញ​ក្នុង​វី​ដេ​អូ​មួយ​ថត​ពី​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។ លើក​នេះ​នាំ​ឱ្យ​ពួក​អ្នក​សិក្សា​ពី​ថាសហោះ​យល់​ឃើញ​ជា​ឯកច្ឆ័ន្ទ​ថា

មនុស្ស​ក្រៅ​ភព ៖ យាន​ធំ​មួយ​សង្ស័យ​ជា​របស់​មនុស្ស​ក្រៅ​ភព​ត្រូវ​ចាប់​ឃើញ​ក្នុង​វី​ដេ​អូ​មួយ​ថត​ពី​ស្ថានីយ​អវកាស​អន្តរជាតិ ISS ។ លើក​នេះ​នាំ​ឱ្យ​ពួក​អ្នក​សិក្សា​ពី​ថាសហោះ​យល់​ឃើញ​ជា​ឯកច្ឆ័ន្ទ​ថា ពិតជា​មាន​ពួក​មនុស្ស​ក្រៅ​ភព​ធ្វើ​ដំណើរ​តាម​យានអវកាស​ធំ​មួយ ។

នា​ថ្ងៃ​ទី​១៧ កក្កដា ពួក​អ្នក​សិក្សា​ពី​ថាសហោះ​បាន​ចេញផ្សាយ​តាម YOUTUBE នូវ​វី​ដេ​អូ​មួយ​ថត​បាន​នៅ​ស្ថានីយ ISS ។ ក្នុង​វី​ដេ​អូ​ឃ្លី​ប​គេ​ឃើញ​របស់​ធំ​មួយ​ហោះហើរ​មាន​ទាំង​ភ្លើង​ផង​នៅ​ប្លង់​ខាងក្រោយ​នៃ​ស្ថានីយ ISS ។ ពី​ដំបូង​វា​ហាក់ដូចជា​ខ្សែ​ពន្លឺ​ពណ៌​ទឹកក្រូច​មួយ បន្ទាប់​មក​របស់​នេះ​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់ផ្តើម​លេច​រូបរាង ។ ពេល​វី​ដេ​អូ​នេះ​ឈាន​ដល់​ចប់ ពន្លឺ​ទាំងនោះ​ហាក់​ធ្លាក់​ចូល​ក្នុង​បរិយាកាស​បាត់ ។ រូបភាព​វី​ដេ​អូ​នេះ​មាន​រយៈពេល​ជាង​៩​នាទី ។

ពួក​អ្នក​សិក្សា​ពី​ថាសហោះ​និយាយ​ថា បណ្តា​ថាសហោះ​ដែល​មនុស្ស​ធ្លាប់​ឃើញ​នៅ​ភព​ផែនដី​តាម​ពិត​ទៅ​ជា​យាន​ស៊ើបការណ៍​តូច​ៗ ដែល​ចេញ​មក​ពី​យាន​ធំ​ៗ ដូច​យាន​ដែល​គេ​ឃើញ​ក្នុង​វី​ដេ​អូ​ថ្មី​នេះ ៕