ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ ៨ រូប​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ចិន និង​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​សរុប ៨ រូប ក្នុង​នោះ ៣ រូប​ជា​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ឆ្លង​ដែន​ដើម្បី​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​រស់នៅ​ចុះសម្រុង​ជា​ប្តី​-​ប្រពន្ធ ក៏​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​

រាជធានី​ភ្នំពេញ​៖ ពលរដ្ឋ​ខ្មែរ​សរុប ៨ រូប ក្នុង​នោះ ៣ រូប​ជា​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ឆ្លង​ដែន​ដើម្បី​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន ហើយ​រស់នៅ​ចុះសម្រុង​ជា​ប្តី​-​ប្រពន្ធ ក៏​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​ស្ថាន​អគ្គ​កុងស៊ុល​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក ជុំ ស​ន្ទ​រី​នៅ​ថ្ងៃ​ទី ២១ កក្កដា ឆ្នាំ​២០១៧​នេះ​។​

សម្រាប់​នារី​ខ្មែរ ៣ រូប​ដែល​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​បាន​ដោះស្រាយ​បញ្ហា និង​រៀបចំ​មាតុភូមិនិវត្តន៍​ត្រឡប់​មក​ប្រទេស​កម្ពុជា​នោះ​គឺ​ ទី​១-​ស្ត្រី​ឈ្មោះ ក​.​ស​.​ល អាយុ​៣០​ឆ្នាំ​មក​ពី​ខេត្តព្រៃវែង​, ទី​២-​ឈ្មោះ អ​.​រ អាយុ​២៣ ឆ្នាំ មក​ពី​ខេត្តបាត់ដំបង​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេស​ចិន តាម​ច្រក​របៀប​វៀតណាម ដោយ​កុហក​ថា ​នាំ​ទៅ​ធ្វើការ តែ​ធាតុ​ពិត​ត្រូវ​បោក​យក​ទៅ​រៀប​ការ​នឹង​បុរស​ជនជាតិ​ចិន​។ អ្នក​ទាំង​ពីរ​បាន​ទៅ​ពឹងពាក់​ស្ថាន​អគ្គ​កុងស៊ុល​កាលពី​ថ្ងៃ​ទី ១៨ មិថុនា ឆ្នាំ​២០១៧ ស្នើ​សុំ​ឲ្យ​បាន​ត្រឡប់​មក​កម្ពុជា​វិញ​។ ចំណែក​នារី​រង​គ្រោះ​ទី​បី អាយុ ២៥​ឆ្នាំ មក​ពី​ខេត្តកំពង់ចាម​បាន​ទៅ​ដល់​ស្ថាន​អគ្គ​កុង​ស៊ុ​ក​កាលពី​ថ្ងៃ​ទី ១២ កក្កដា​។​

ចំណែក​នារី​ខ្មែរ​ពីរ​រូប​ផ្សេង​ទៀត​-​អាយុ​២៧ឆ្នាំ​ និង​១៦​ឆ្នាំ​មក​ពី​ខេត្តក្រចេះ ដែល​ត្រូវ​បាន​មេខ្យល់​បញ្ឆោត​យក​ទៅ​ជួញដូរ​នៅ​ប្រទេស​ចិន ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ខេត្ត​ឡាក់​សឺ​ន ហើយ​មេខ្យល់​ជនជាតិ​វៀតណាម ​ពីរ​នាក់​ប្តី​-​ប្រពន្ធ​ត្រូវ​បាន​ឃាត់ខ្លួន​។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​កំពុង​រៀបចំ​សំណុំ​បែបបទ​ដើម្បី​ប​ញ្ជួ​ន​នារី​រង​គ្រោះ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ឆាប់​ៗ​នេះ​។ ជន​រង​គ្រោះ​បុរស ៣​នាក់​ផ្សេង​ទៀត​ដែល​មាន​អាយុ ៤២​ឆ្នាំ​, ៣២ ឆ្នាំ​, ៣៨ ឆ្នាំ​ត្រូវ​បាន​ជួយ​សង្គ្រោះ​និង​បា​នប​ញ្ជួ​ន​មក​ដល់​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​ទី ១៩ កក្កដា​ឆ្នាំ​២០១៧ នេះ​៕