ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទឹកនោម​មាន​ពណ៌​ដិត​ជា​រោគ​សញ្ញា​អ្វី ?

6 ឆ្នាំ មុន

ពេល​ទឹកនោម​មាន​ពណ៌​ដិត​ខ្លាំង វា​ហាក់ដូចជា​មាន​លក្ខណៈ​មិន​ប្រក្រតី ហើយ​នោះ​គឺ​នៅ​ពេល​ដែល​អ្នក​អាច​មាន​អារម្មណ៍​ភិតភ័យ ។ ពេល​ខ្លះ​វា​អាច​កើតឡើង​ដោយសារ​តែ​ហេតុផល​សាមញ្ញ​ដូច​ជា​ការ​ខ្វះ​ជាតិ​ទឹក ប៉ុន្តែ

ពេល​ទឹកនោម​មាន​ពណ៌​ដិត​ខ្លាំង វា​ហាក់ដូចជា​មាន​លក្ខណៈ​មិន​ប្រក្រតី ហើយ​នោះ​គឺ​នៅ​ពេល​ដែល​អ្នក​អាច​មាន​អារម្មណ៍​ភិតភ័យ ។ ពេល​ខ្លះ​វា​អាច​កើតឡើង​ដោយសារ​តែ​ហេតុផល​សាមញ្ញ​ដូច​ជា​ការ​ខ្វះ​ជាតិ​ទឹក ប៉ុន្តែ បញ្ហា​សុខភាព ចម្បង​ៗ​ដូច​ជា​ការ​រលាក​តាម​ផ្លូវ​បង្ហូរ​នោម ជំងឺមហារីក ក្រួស​ក្នុង​តម្រងនោម ក្រួសក្នុងប្រមាត់ និង​ការ​ខូច​ថ្លើម​ក៏​អាច​ធ្វើ​ឲ្យ​ទឹកនោម​មាន​ពណ៌​ដិត​ផង​ដែរ ។ ដូច្នេះ​វា​សំខាន់​ក្នុង​ការ​ដឹង​អំពី​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ ។

មូលហេតុ​ទី​១ ការ​ខ្សោះ​ជាតិ​ទឹក​អាច​ជា​មូលហេតុ​មួយ​ដែល​នៅ​ពីក្រោយ​ការ​ប្រែ​ពណ៌​ទឹកនោម ។ រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​ការ​ស្ងួត​មាត់ អស់កម្លាំង មាន​អារម្មណ៍​ថា​ឈឺក្បាល​សុទ្ធតែ​ជា​មូលហេតុ​នៃ​ការ​ខ្វះ​ជាតិ​ទឹក ។ ប្រសិនបើ​ដោយសារ​បញ្ហា​នេះ ការ​ពិសា​ទឹក រឺ​ទឹក​ផ្លែ​ឈើ​អាច​ជួយ​អ្នក​បាន ។ ភេសជ្ជៈ​ដែល​អាច​ជួយ​បំពេញបន្ថែម​ជាតិ​អេឡិចត្រូលីត​ក៏​អាច​ជួយ​បាន​ដែរ ។

មូលហេតុ​ទី​២  សូ​ម្បី​តែ​ថ្នាំ​ផ្សះ និង​ថ្នាំ​បន្ទន់​លាមក​ក៏​អាច​ប៉ះពាល់​ដល់​ពណ៌​នៃ​ទឹកនោម​របស់​អ្នក​បាន​ដែរ ។ ប្រសិនបើ​អ្នក​ប្រើប្រាស់​ថ្នាំ​គ្រាប់​វីតាមីន B ទឹកនោម​របស់​អ្នក​នឹង​មាន​ពណ៌​ភ្លឺ​នៅ​កន្លែង​ម្ល​ប់​។

មូលហេតុ​ទី​៣ ទឹកនោម​ដែល​មាន​ពណ៌​ដិត​ក៏​អាច​កើតឡើង​ដោយសារ​តែ​បញ្ហា​ថ្លើម ។ ជំងឺ​រលាក​ថ្លើម ក្រិន​ថ្លើម និង​បញ្ហា​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​អាច​មាន​ឥទ្ធិពល​ដល់​ពណ៌​នៃ​ទឹកនោម​នេះ​បាន​ដែរ ។ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ភ្លាម​ៗ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រក​មើល​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ ។

មូលហេតុ​ទី​៤ ក្រួស​ក្នុង​ថង់ទឹកប្រមាត់​ក៏​អាច​ជា​មូលហេតុ​មួយ​ផង​ដែរ ។ ប្រសិនបើ​មានការ​ឈឺចាប់​ធ្ងន់​នៅ​ក្នុង​ពោះ​អម​ជាមួយនឹង​ការ​ប្រែប្រួល​ទឹកនោម​នេះ វា​អាច​បង្ក​ឡើង​ដោយ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់ ។

មូលហេតុ​ទី​៥ បញ្ហា​ជម្ងឺ​មួយ​ចំនួន​អាច​បណ្តាល​ឲ្យ​មាន​ឈាម​នៅ​ក្នុង​ទឹកនោម ។ ក្នុង​ករណី​ដូច​នោះ ទឹកនោម​របស់​អ្នក​នឹង​មាន​ពណ៌​ដិតដោយ​សារ​តែ​វត្តមាន​របស់​ឈាម ។ ការ​ឆ្លង​មេរោគ​ប្លោក​នោម ការ​រលាក​ផ្លូវ​នោម ក្រពេញ​ប្រូ​ស្តា​ត​រីក​ធំ និង​ក្រួស​ក្នុង​តម្រងនោម​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​មានការ​ដូរ​ពណ៌​នៃ​ទឹកនោម ៕