ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​សៀ​ក​ចៅ​ហ្វា​ បាត់​មុខ​ទៅ​ណា ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ចៅ​ហ្វា​ដែល​ចាត់​ទុក​ថា ​ជា​ស្តេច​សៀ​ក​ប្រចាំ​ប្រទេស​កម្ពុជា បាត់​មុខ​ឈឹង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ តើ​គាត់​ទៅ​ណា ឬ​មក​ពី​ហេតុ​អ្វី ?

លោក​ចៅ​ហ្វា ត្រូវ​ទស្សនិកជន​ខ្មែរ​ចាត់​ទុក

រាជធានី​ភ្នំពេញ ៖  លោក​ចៅ​ហ្វា​ដែល​ចាត់​ទុក​ថា ​ជា​ស្តេច​សៀ​ក​ប្រចាំ​ប្រទេស​កម្ពុជា បាត់​មុខ​ឈឹង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ  តើ​គាត់​ទៅ​ណា ឬ​មក​ពី​ហេតុ​អ្វី ?

លោក​ចៅ​ហ្វា ត្រូវ​ទស្សនិកជន​ខ្មែរ​ចាត់​ទុក ជា​ស្តេច​សៀ​ក​ដែល​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​អ្នក​ណា​អាច​ប្រៀប​ស្មើ​គាត់​ទេ  ។

បច្ចុប្បន្ន​លោក​ចៅ​ហ្វា បាត់​មុខ​មិនឃើញ​សម្តែង​ទេ ធ្វើ​ឱ្យ​ទស្សនិកជន​ងឿងឆ្ងល់ ។

ស្តេច​សៀ​ក​ចៅ​ហ្វា​កំពុង​រស់នៅ​ក្នុង​ជីវភាព​សម​ញ្ញ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​បោះបង់​ចោល​អាជីព​សម្តែង​សៀ​ក​របស់​គាត់​ទាំងស្រុង​ទេ ។

លោក​ចៅ​ហ្វា ចាត់​ទុក​អាជីព​សៀ​ក​ជា​ឆ្នាំងបាយ​យ៉ាង​សំខាន់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គាត់ ប៉ុន្តែ​មាន​មូលហេតុ​ខ្លះ​ដែល​បណ្តាល​ឲ្យ​គាត់​ស្ទើរតែ​លះបង់​អាជីព​មួយ​នេះ និង​ស្ទើរតែ​គ្មាន​ឱកាស​សម្តែង ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ស្តេច​សៀ​ក​ស្រុក​ខ្មែរ​ដែល​មាន​ប្រភព​មក​ពី​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​លោក​ចៅ ហ្វា ថា ​«​បច្ចុប្បន្ន​ខ្ញុំ​មិនសូវ​បាន​ចាប់​អាជីព​នៃ​ការ​សម្តែង​សៀ​កបាន​ជាប់​ឡើយ ដោយសារ​តែ​មុខរបរ​នេះ​ហាក់​មិនសូវ​មាន​ទីផ្សារ និង​ទាមទារ​តម្លៃ​មួយ​ខ្ពស់​ក្នុង​ការ​សម្តែង ម្តង​ៗ ។

នៅ​ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​ចង់បាន​ខ្ញុំ​យក​ទៅ​សម្តែង​នោះ គឺ​ត្រូវ​មានការ​ពិភាក្សា​គ្នា​យ៉ាង​ល្អិតល្អន់​ទាំង​ឈុត​ឆាក​នៃ​ការ​សម្តែង និង​តម្លៃ ។ ការ​ជួល​សម្តែង​សៀ​ក​ខុស​ពី​ការ​ជួល​កំប្លែង ភ្លេង​ការ និង​សិល្បៈ​ផ្សេង​ទៀត ដោយសារ​តែ​សៀ​ក​ចង់​ជួល​ខ្ញុំ​គឺ​ត្រូវ​ពិភាក្សា​គ្នា​ជា​មុន​ថា​ត្រូវ​លេង​ពី​អ្វី ចំណាយ​ប៉ុន្មាន​ម៉ោង និង​យក​តម្លៃ​ប៉ុន្មាន ។

បើ​គេ​ចង់បាន​ឈុត​ឆាក​ណាមួយ​គឺ​ត្រូវ​មានការ​ព្រមព្រៀង​គ្នា​ជា​មុន និង​ប្រគល់​ប្រាក់​មក​ឲ្យ​ខ្ញុំ ដើម្បី​យក​ប្រាក់​ទាំងនោះ​ទៅ​ទិញ​សម្ភារ ផ្សេង​ៗ​តម្រូវ​ទៅ​តាម​ឈុត​ឆាក​ដែល​គេ​ចង់បាន ។

នៅ​ក្នុង​ពេល​ខ្លះ​អ្នក​ជួល​មួយ​ចំនួន​ចង់បាន​ខ្ញុំ​ទៅ​សម្តែង តែ​មិន​មក​សួរនាំ​ជា​មុន​ទេ តែ​ដល់​ពេល​លេង​ហៅ ភ្លាម​ៗ​តែ​ម្តង ។ លុះដល់​ពេល​ដែល​ខ្ញុំ​មិន​បាន​ទៅ ពួក​គេ​ទាំងនោះ​បែរជា​មក​តិះដៀល​ខ្ញុំ​ថា​ជា​មនុស្ស​ចាស់​ហើយ​តែ​មិន​ចេះ​គោរព​សម្តី​ទៅ​វិញ ។

បើ​អ្នក​ជួល​នោះ​មិន​បាន​មក​ពិភាក្សា​គ្នា​ជាមួយ​ខ្ញុំ​ឲ្យ​បាន​មុន​មួ​យស​ប្តា​ហ៍ ឬ​កន្លះ​ខែ​ផង ហើយ​មិន​បាន​ប្រគល់​លុយ​ឲ្យ​ខ្ញុំ​មុន​ដើម្បី​ឲ្យ​បាន​ទិញ​សម្ភារ​លេង​ផង តើ​ធ្វើ​យ៉ាងណា ព្រោះ​បើ​ខ្ញុំ​ចេះ​ជប​មិនមែន​ដើរ​ស៊ីឈ្នួល​គេ​ទេ ។ រាល់​សម្ភារ​ដែល​ត្រូវ​លេង​គឺ​ត្រូវ​ទៅ​កុំម៉ង់ ឬ​ទិញ​ពី​គេ ហើយ​របស់​ខ្លះ​មាន​តម្លៃ​ថ្លៃ មិនមែន​ខ្ញុំ​អាច​ជប​បាន​ទេ​» ។

រឿង​នេះ​ហើយ​ទើប​លោក​ចៅ​ហ្វា​នឿយណាយ​ក្នុង​ការ​ទទួលយក​ការ​សម្តែង ហើយ​ម្យ៉ាង​ពេល​ខ្លះ​កម្រៃ​ដែល​ទទួល​បាន​មិន​គ្រប់​ថ្លៃ​ទិញ​សម្ភារ ។ «​អាជីព​សៀ​ក​របស់ខ្ញុំ​ហាក់​មិនសូវ​ជា​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ចំណូល​មួយ​កាក់កប​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​របរ​នេះ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​លក់​កេរអាករ​ស្ទើរ​អស់​គ្មាន​សល់​ទៅ​វិញ​» ។

ក្នុង​វ័យ​៩២​ឆ្នាំ​លោក​ចៅ​ហ្វា នៅ​តែ​ប្រកាន់​ជំហរ​រក្សា​ការ​សម្តែង​សៀ​ក​ដដែល​ក្នុង​ករណី​ដែល​មានការ​ចរចា​តម្លៃ​គ្នា​បាន​សមរម្យ ។

ក្រៅពី​អាជីព​សៀ​ក បច្ចុប្បន្ន​លោក​ចៅ​ហ្វា ជា​គ្រូខ្មែរ​ទទួល​ព្យាបាល​ជំងឺ ផ្សេង​ៗ ។ របរ​មួយ​នេះ​ហាក់​សមប្រកប​សម្រាប់​គាត់ ប៉ុន្តែ​គាត់​បដិសេធ​មិន​ទទួល​ការ​ព្យាបាល​អ្នកជំងឺ​ណា​ដែល​មិន​ទៅ​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​មុន​ទេ ៕