ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​សរសើរ​មិន​បាន! ទឹក​ចិត្ត​ដ៏​សប្បុរស​របស់​អ្នក​នាង មាស អាលីស

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​មាស អា​លី​ស ជា​អ្នកចម្រៀង​ដែល​មានចិត្ត​អាណិតអាសូរ និង​ជួយ​យកអាសា​អ្នកសិល្បៈ​ពិការ ។ ជន​ពិការ​ជា​ច្រើន​បាន​សម្តែង​តាម​ទូរទស្សន៍​គឺ​នាង​ជា​អ្នក​វែកផ្លូវ​ឱ្យ ។

មាស អា​លី​ស ចូល​ចិត្ត​ទាក់ទង​ជាមួយ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​មាស អា​លី​ស ជា​អ្នកចម្រៀង​ដែល​មានចិត្ត​អាណិតអាសូរ និង​ជួយ​យកអាសា​អ្នកសិល្បៈ​ពិការ ។ ជន​ពិការ​ជា​ច្រើន​បាន​សម្តែង​តាម​ទូរទស្សន៍​គឺ​នាង​ជា​អ្នក​វែកផ្លូវ​ឱ្យ ។

មាស អា​លី​ស ចូល​ចិត្ត​ទាក់ទង​ជាមួយ​ជន​ពិការ ​ព្រោះ​អាណិត​ដែល​ពួក​គាត់​មានការ​លំបាក​។ មួយ​រយៈ​នេះ​មាន​អ្នកចម្រៀង​ពិការ​ជា​ច្រើន​បាន​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​«​ប្រជុំ​តារា​តន្ត្រី​»​របស់​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ដោយ​នាង​ជា​អ្នក​ជួយ​ទាក់ទង ។ ម្យ៉ាង​ទូរទស្សន៍​បាយ័ន​ពេល​ចង់​ហៅ​ជន​ពិការ​ឡើង​សម្តែង​តែងតែ​ឲ្យ​នាង​ជួយ​រើស​យក​អ្នក​ណា​កម្សត់ ហើយ​មាន​ទឹកដម​សំនៀងល្អ » ។

មាស អា​លី​ស និយាយ​ថា « អ្វី​ទាំង​អស់នេះ​ជា​ការ​ជួយ​ដល់​សង្គម​បែប​មនុស្សធម៌​ដែល​នាង​ខ្ញុំ​សប្បាយចិត្ត​ព្រោះ​ពួក​គាត់​ភាគច្រើន​បាន​ច្រៀង​រមែងតែងតែ​សម្តេច​តេ​ជោ និង​លោក​ជំទាវ​ជួយ​ផ្តល់​ជូន​ថវិកា​សម្រាប់​ដោះស្រាយ​ជីវភាព ។

នាង​ខ្ញុំ​រំភើប​ជាមួយ​កិច្ចការ​នេះ​ណាស់ បាត់​ហត់នឿយ​តែ​ម្តង ។ ជា​ពិសេស​បងប្អូន​ជន​ពិការ​ឱ្យ​តែ​បាន​ប្រាក់​មនុស្សធម៌ អាណិត​នាង​ខ្ញុំ ខ្លះ​ជូន​ជា​សា​គុណ តែ​នាង​ខ្ញុំ​សុំ​មិន​ទទួល​ទេ សុំ​ឲ្យ​តែ​ពួក​គាត់​បាន​ប្រាក់ គឺ​សប្បាយចិត្ត ហើយ​ភាព​មានគុណ​ធម៌​បែប​កិត្តិយស​នេះ​ធំ​ជាង​លុយកាក់​ទៅ​ទៀត​» ។

អ្នកចម្រៀង​ស្រគត់ស្រគំ​អ្នក​នាង​មាស អា​លី​ស ដែល​មាន​ទឹកដម​សំឡេង​ស្រ​ដៀង​អ្នកស្រី​ហួយ មាស បាន​ខំ​ជម្នះ​ការ​លំបាក​ជា​ច្រើន​ដើម្បី​មានមុខមាត់​ក្នុង​សង្គម​សិល្បៈ​ទោះជា​ពិបាក​បែប​ណា​ក្តី ។ មក​ទល់​ពេល​នេះ​តារាចម្រៀង​មនោសញ្ចេតនា​មាស អា​លី​ស លែង​ពិបាក​រក​កន្លែង​សម្តែង​ទៀត​ហើយ ដ្បិត​ទេព​កោសល្យ​របស់​នាង​ត្រូវ​ស្ថានីយទូរទស្សន៍ ល្បី​ៗ​អញ្ជើញ​ឱ្យ​ឡើង​ច្រៀង ។

អ្នក​នាង​មាស អា​លី​ស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា «​បើ​និយាយ​ពី​សិល្បៈ​វិញ​នាង​ខ្ញុំ​ជួប​ព្យុះ​ភ្លៀង​ច្រើន​មុន​នឹង​មានឱកាស​បាន​ឡើង​ច្រៀង​ក្នុង​ស្ថានីយទូរទស្សន៍ ល្បី​ៗ​សព្វ​ថ្ងៃនេះ ។ អ្វី​ដែល​នាង​ខ្ញុំ​មិន​អាច​ភ្លេច​បាន​អំឡុង​ពេល​ដែល​នាង​ខ្ញុំ​ធ្វើការ​ក្នុង​វិទ្យុ​មួយ នាង​ខ្ញុំ​បាន​ចំណាយពេល​ដល់​ទៅ​១០​ឆ្នាំ​ធ្វើការ​ដោយ​ទឹកចិត្ត​ស្រឡាញ់​ទោះ​លំបាក ប្រាក់ខែ​តិច ហើយ​ធ្វើការ​ដំបូង​បាន​៣​ខែ​មិន​មាន​ប្រាក់ខែ​ក៏​ពេញចិត្ត​អ្វី​ដែល​កើត​ចេញពី​សមត្ថភាព ។ ១០​ឆ្នាំ​សម្រាប់​ការងារ​នៅ​វិទ្យុ​នាង​ខ្ញុំ​រំពឹង​ថា​មានការ​គាំទ្រ តែ​មិន​ដូច​បំណង ហើយ​គ្មាន​អ្នក​ណា​នៅ​ត្រាំត្រែង​ដូច​ជា​រូប​នាង​ខ្ញុំ​នោះ​ទេ ។ យ៉ាងណា​នាង​ខ្ញុំ​ក៏​សប្បាយចិត្ត​ដែល​ការងារ​ចេញពី​ទេព​កោសល្យ​របស់​នាង​ខ្ញុំ​បាន​សម្រេច​ល្អ ។ លើស​ពី​នេះ​បើ​រំលឹក​រឿង​ចម្រៀង​វិញ​អ្នក​ផ្ទះ​នាង​ខ្ញុំ ជា​ពិសេស​ម្តាយ​គាត់​មិន​ចង់​ឲ្យ​ចូល​សិល្បៈ​នោះ​ទេ សូ​ម្បី​តែ​ពី​មុន​ទៅ​ច្រៀង​កន្លែង​ណា​សឹង​ថា​លាក់​គាត់​មិន​ឱ្យ​ដឹង​ក៏​មាន ។ លុះ​ក្រោយមក​គាត់​ដឹង​ថា​ល​ទ្ឋ​ផល​ការងារ​យើង​ល្អ មាន​ភាព​ត្រឹមត្រូវ និង​ជា​ការងារ​តស៊ូ​ទើប​គាត់​យល់ព្រម ហើយ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ប្រឡូក​សិល្បៈ​ត្រូវ​ស្រឡាញ់​សិល្បៈ​ឲ្យ​អស់ពី​ចិត្ត​»​។

មាស អា​លី​ស កំពុង​ព្យាយាម​ហាត់​បទ​ចម្រៀង​ពី​ដើម​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត ពិសេស​លើ​ទម្រង់​ចម្រៀង​ប្រពៃណី ៕