ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឹ​ម​… ពលករ​កម្ពុជា​ធ្វើការ​នៅ​ថៃ​ជាង​៣០​ម៉ឺន​នាក់​មិន​ទាន់​ទទួល​បាន​ភាព​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិ​ត សំ​ហេង ​បាន​អះអាង​ថា ​បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ជាង​៣០​ម៉ឺន​នាក់​មិន​ទាន់​ទទួល​បាន​

រាជធានី​ភ្នំពេញ​ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លោក អ៊ិ​ត សំ​ហេង ​បាន​អះអាង​ថា ​បច្ចុប្បន្ន​នេះ​មាន​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ​ជាង​៣០​ម៉ឺន​នាក់​មិន​ទាន់​ទទួល​បាន​ភាព​ស្របច្បាប់​ក្នុង​ការ​រស់នៅ និង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​នៅឡើយ​ទេ តែ​យ៉ាង​ហោច​ណាស់​៧០​ម៉ឺន​នាក់​ផ្សេង​ទៀត​ទទួល​បាន​ភាព​ស្រប​ច្បាប់​​ហើយ​។​

ការ​អះអាង​របស់​លោក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​នៅ​ឯ​កិច្ចប្រជុំ​ជាមួយ​តំណាង​ទីភ្នាក់ងារ​ជ្រើស​​​រើស​ពលករ​ឯកជន​ប្រចាំ​នៅ​ប្រទេស​ថៃ នៅ​ក្នុង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​២០​ខែកក្កដា​។​

​យោង​តាម​វេ​បសាយ​ក្រសួង​ការងារ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ ​កក្កដា​ថា ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​៖ «​ពលករ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​​ថៃ​មាន​ចំនួន​១​លាន​៥​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលករ​ទាំងនោះ​មាន​ពលករ​ជាង​៧០​ម៉ឺន​នាក់​ជា​ពលករ​​ស្របច្បាប់ ​ខណៈ​ដែល​ជាង​៣០​ម៉ឺន​នាក់​ទៀត​នៅ​ពុំ​ទាន់​មាន​ភាព​ស្របច្បាប់​នៅឡើយ​»​។​

លោក អ៊ិ​ត សំ​ហេង​ ក៏​បាន​ធ្វើការ​លើក​ឡើង​ពី​បញ្ហា​រសើប​មួយ​ចំនួន​ដែល​ទាក់ទង​ទៅ​​​នឹង​បងប្អូន​ពលករ​ខ្មែរ​នៅ​ថៃ ជា​ពិសេស​បងប្អូន​ពលករ​ខុសច្បាប់​ដោយ​អាជ្ញាធរ​ថៃ​បាន​កែទម្រង់​ច្បាប់ រឹត​បន្តឹង​ដល់​និយោជក​ និង​កម្មករ​ខុសច្បាប់​។ បញ្ហា​នេះ​នាំ​ឲ្យ​បងប្អូន​ និង​ក្រុម​​គ្រួសារ​របស់​ពលករ​ខ្មែរ​យើង មានការ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​សុ​វត្ថ​ភាព និង​ជីវភាព​របស់​ពួក​​​គាត់ ជា​ពិសេស​ការ​បណ្តេញចេញ​ពលករ​ខុសច្បាប់​ពី​ប្រទេស​ថៃ ដែល​ធ្លាប់​បាន​កើតឡើង​ម្តង​ ​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៤​។​

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖ «​ដោយសារ​កត្តា​ទាំងនេះ​ក្នុង​កិច្ច​ទប់ស្កាត់​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ពលករ ទើប​ក្រសួង​ការងារ និង​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ អនុញ្ញាត​ឱ្យ​មាន​ក្រុមហ៊ុន​ជ្រើសរើស​គ្រប់គ្រង​ពលករ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ដើម្បី​ជៀសវាង​នូវ​ការ​រំលោភ​​​បំពាន ការ​ជួញដូរ​មនុស្ស និង​ការ​រស់នៅ​ខុសច្បាប់​»៕