ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​សំណល់​ប្លា​ស្ទិ​ក​ច្រើន​ពាន់​លាន​តោន​បន្សល់​ទុក​ក្នុង​ធម្មជាតិ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​ការ​វាយតម្លៃ​របស់​ពួក​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ច​ច​ជៀរ និង​កាលី​ហ្វ័​រ​នី​ញ៉ា​អា​េ​ម​រិ​កថា ភព​ផែនដី​យើង​ពេល​នេះ​បន្សល់​ទុក​កាក​សំណល់​ប្លា​ស្ទិ​ក​ជា​ច្រើន​

សហរដ្ឋ​អា​មេ​រិ​ក ៖ យោង​តាម​ការ​វាយតម្លៃ​របស់​ពួក​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ច​ច​ជៀរ និង​កាលី​ហ្វ័​រ​នី​ញ៉ា​អា​េ​ម​រិ​កថា ភព​ផែនដី​យើង​ពេល​នេះ​បន្សល់​ទុក​កាក​សំណល់​ប្លា​ស្ទិ​ក​ជា​ច្រើន​ពាន់​លាន​តោន​ចាប់តាំងពី​ឆ្នាំ​១៩៥០​មក ។ នេះ​ជា​សភាពការណ៍​បណ្តាល​មក​ពី​ការ​កែ​ច្នៃ​កាក​សំណល់​ទាំងនោះ​ពុំ​មាន​ប្រសិទ្ធភាព ។

វា​ជា​ការ​កត់សម្គាល់​របស់​ពួក​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ទាំងនេះ​ដែល​ការ​សិក្សា​របស់​ពួក​គេ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ កក្កដា ក្នុង​ទស្សនាវដ្តី​អា​មេ​រិ​ក SCIENCE ADVANCES ។

បណ្តា​អ្នក​វិទ្យាសាស្ត្រ​កំណត់​ថា កាក​សំណល់​ប្លា​ស្ទិ​ក​ដល់​៨,៣​ពាន់​លាន​តោន បន្សល់​ទុក​រវាង​ឆ្នាំ​១៩៥០ និង​២០១៥ ។ ក្នុង​ចំណោម​កាក​សំណល់​ទាំងនេះ​កាក​សំណល់​៦,៣​ពាន់​លាន​តោន​ក្លាយទៅជា​កម្ទេច ហើយ​មាន​តែ​៩%​ទេ​ដែល​ត្រូវ​កែ​ច្នៃ​១២% ត្រូវ​ដុត​ចោល ។ ផ្ទុយ​ទៅ​វិញ​៧៩% បន្សល់​ទុក​ចោល​ក្នុង​គំនរ​សំរាម ឬ​ក្នុង​ធម្មជាតិ ពិសេស​ក្នុង​មហាសមុទ្រ​ទាំងឡាយ​ដែល​កាក​សំណល់​ប្លា​ស្ទិ​ក​ដល់​ជាង​៨​លាន​តោន​ជះ​ចូល​សមុទ្រ​ក្នុង​មួយ​ឆ្នាំ​ៗ  ។ គេ​វាយតម្លៃ​ថា រហូត​ដល់​ឆ្នាំ​២០៥០ មាន​កាក​សំណល់​ប្លា​ស្ទិ​ក​ដល់​ទៅ​១២​ពាន់​លាន​តោន ។

ផលិតកម្ម​ប្លា​ស្ទិ​កលើ​ពិភពលោក ឈាន​ពី​២​លាន​តោន​ក្នុង​ឆ្នាំ​១៩៥០ ដល់​៤០០​លាន​តោន​ក្នុង​២០១៥ ពោល​ច្រើន​ជាង​សម្ភារ​មួយ​ចំនួន ដែល​មនុស្ស​ផលិត​ទៀត​ផង ។

តាម​ការ​សិក្សា​នេះ​ប្រសិនបើ​សង្វា​ក់​នៃ​ការ​បញ្ចេញ​កាក​សំណល់​ប្លា​ស្ទិ​ក​ស្ថិត​ក្នុង​សង្វា​ក់​ដដែល​នោះ​នឹង​មាន​កាក​សំណល់​ប្លា​ស្ទិ​ក​ដល់​ទៅ​ប្រមាណ​១២​ពាន់​លាន​តោន​ស្ថិត​នៅ​ទីតាំង​ស្តុក​កាក​សំណល់​ទាំងឡាយ​ឬ​ក្នុង​ធម្មជាតិ​រហូត​ដល់​ឆ្នាំ​២០៥០ ពោល​មាន​ទម្ងន់​៣៥.០០០​ដង លើស​ទម្ងន់​អគារ EMPIRE STATE BUILDING ក្រុង​ញូ​វ​យ៉​ក ។ បណ្តា​អ្នក​វិទ្យាសាស្ត្រ​ចង់ឱ្យ​មានការ​កែ​ច្នៃ​កាក​សំណល់​ទាំងនេះ ហើយ​ព្រមាន​ប្រឆាំង​ការ​ដុត​វា​ចោល​ដែល​អាច​បង្ក​គ្រោះ​មហន្តរាយ​ដល់​បរិស្ថាន ៕