ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សម្រាក​ល្អ​បំផុត​ក្នុង​ពេល​ឈឺក្បាល

6 ឆ្នាំ មុន

បញ្ហា​ឈឺក្បាល​គឺជា​ជំងឺ​ទូទៅ​បំផុត​ដែល​មនុស្ស​គ្រប់​រូប​អាច​នឹង​កើត​មាន ។ ភាគច្រើន​បំផុត អ្នក​អាច​មាន​បញ្ហា​ឈឺក្បាល​ដោយសារ​តែ​ភាព​តានតឹង​ខ្លាំង​ពេក ដែល​អាច​កើតឡើង​ដោយសារ​តែ

បញ្ហា​ឈឺក្បាល​គឺជា​ជំងឺ​ទូទៅ​បំផុត​ដែល​មនុស្ស​គ្រប់​រូប​អាច​នឹង​កើត​មាន ។ ភាគច្រើន​បំផុត អ្នក​អាច​មាន​បញ្ហា​ឈឺក្បាល​ដោយសារ​តែ​ភាព​តានតឹង​ខ្លាំង​ពេក ដែល​អាច​កើតឡើង​ដោយសារ​តែ​ហេតុផល​មួយ​ចំនួន ។ នៅ​ពេល​ដែល​យើង​ឈឺក្បាល យើង​តែងតែ​ជ្រើស​យក​ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ និង​សម្រាក​។ ប៉ុន្តែ​អំពើ​នេះ​អាច​នឹង​មិនល្អ​ចំពោះ​សុខភាព ។ ការ​ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់​គ្រប់ពេល​ដែល​អ្នកមាន​បញ្ហា​ឈឺក្បាល វា​អាច​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​របស់​អ្នក ។

ដើម្បី​បំបាត់​បញ្ហា​ឈឺក្បាល​ដែល​កើតឡើង​ដោយសារ​ភាព​តានតឹង ដំណោះស្រាយ​ល្អ​បំផុត​គឺ​ការ​សម្រាក ។

ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន​នៅ​ពេល​ដែល​អ្នកមាន​បញ្ហា​ឈឺក្បាល​ខ្លាំង ។

១-​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រភព​នៃ​ភាព​តានតឹង
រឿង​ដំបូង​ដែល​អ្នក​ត្រូវធ្វើ​នៅ​ពេល​ដែល​មាន​បញ្ហា​ឈឺក្បាល​ដោយសារ​តែ​ភាព​តានតឹង​គឺ​ត្រូវ​ចាក​ចេញពី​ប្រភព​នៃ​ភាព​តានតឹង ។ ប្រសិនបើ​នរណា​ម្នាក់​ស្រែក​ដាក់​អ្នក ជំនួស​ឱ្យ​ការ​ស្រែក​ត្រឡប់​ទៅ​វិញ អ្នក​គ្រាន់តែ​ចាក​ចេញពី​កន្លែង​នោះ ហើយ​ដើរ​លំហែកាយ !

២-​បិទ​ភ្នែក ហើយ​ស្រមើស្រមៃ
ការ​ស្រមើស្រមៃ​អាច​ជួយ​បំបាត់​ភាព​តានតឹង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ទោះបីជា​មនុស្ស​ជា​ច្រើន​នឹង​មិន​យល់​ស្រប ប៉ុន្តែ​អ្នក​ពិតជា​អាច​បាត់​ឈឺក្បាល​ប្រសិនបើ​អ្នកមាន​ទេព​កោសល្យ​ក្នុង​ការ​ស្រមើស្រមៃ ។ នៅ​ពេល​ដែល​អ្នក​ឈឺក្បាល​ខ្លាំង អ្នក​គ្រាន់តែ​បិទ​ភ្នែក ហើយ​ស្រមើស្រមៃ​នឹង​ដល់​រឿង​សំណព្វ​របស់​អ្នក ។ វា​អាច​ជា​ដំណើ​កម្សាន្ត​ទៅ​កាន់​ទី​ក្រុងប៉ារីស ។ វា​គួរតែ​ជា​រឿង​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​រហូត​អាច​បំបាត់​ភាព​តានតឹង​នេះ ។

៣-​បញ្ឈប់​ការ​សម្លឹង​ទៅ​អេ​ក្រង់
ភ្នែក​របស់​អ្នកជា​សរីរាង្គ​ដំបូង​ដែល​ទទួល​រង​ផល​ប៉ះពាល់​នៅ​ពេល​ដែល​អ្នកមាន​ភាព​តានតឹង​ដែល​ទាក់ទង​នឹង​ការ​ឈឺក្បាល ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​បំបាត់​ការ​ឈឺក្បាល​ដោយ​ការ​សម្លឹង​ម​លើ​ទៅ​អេ​ក្រង់​កុំព្យូទ័រ វា​នឹង​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​លឿន​ជាង​មុន ។ ការ​មើល​ភាពយន្ត​នៅ​ពេល​ដែល​អ្នកមាន​ភាព​តានតឹង និង​ឈឺក្បាល​ក៏​មិនមែន​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​បំបាត់​ការ​ឈឺក្បាល​នោះ​ទេ ។ ទោះបី​វា​ជា​វិធី​ល្អ​បំផុត​ក្នុង​ការ​សម្រាក ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​ភ្នែក​របស់​អ្នក ។

៤-​ម៉ាស្សា
ការ​ម៉ាស្សា​បន្តិចបន្តួច​នៅ​ជុំវិញ​ថ្ងាស និង​សៀតផ្កា​អាច​ជួយ​ក្នុង​ការ​បន្ធូរបន្ថយ​សាច់ដុំ និង​បំបាត់​ភាព​តានតឹង ព្រមទាំង​បញ្ហា​ឈឺក្បាល​បាន​យ៉ាង​លឿន ។ ជំនួស​ឱ្យ​ការ​ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់ អ្នក​គ្រាន់តែ​អង្គុយ ហើយ​ម៉ាស្សា​យឺត​ៗ​នៅ​តំបន់​សៀតផ្កា និង​ថ្ងាស​របស់​អ្នក វា​ពិតជា​មាន​ប្រសិទ្ធភាព ៕