ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​អគ្គិសនី និង​បើក​ដោយ​ខ្លួនឯង​នឹង​ពេញ​និយម​ខ្លាំង​នា​10​ឆ្នាំ​ខាង​មុខ

6 ឆ្នាំ មុន

យើង​សង្កេត​ឃើញ​ថា មានការ​លើក​ឡើងជា​ច្រើន​ពី​ការ​ផលិត​រថយន្ត​ប្រើប្រាស់​អគ្គិសនី​ពី​សំណាក់​ក្រុមហ៊ុន​ធំ​ៗ និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ដូច​ជា Morgan Stanley, Bloomberg និង OPEC ។ ពួក​គេ​សុទ្ធតែ​

យើង​សង្កេត​ឃើញ​ថា មានការ​លើក​ឡើងជា​ច្រើន​ពី​ការ​ផលិត​រថយន្ត​ប្រើប្រាស់​អគ្គិសនី​ពី​សំណាក់​ក្រុមហ៊ុន​ធំ​ៗ និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន​ដូច​ជា Morgan Stanley, Bloomberg និង OPEC ។ ពួក​គេ​សុទ្ធតែ​ទាយ​ទុក​មុន​ថា នឹង​មាន​រថយន្ត​ប្រើប្រាស់​អគ្គិសនី​ផលិត​ឡើង​ជាង​ពាក់កណ្តាល​នៃ​ចំនួន​រថយន្ត​ទាំងអស់​ក្នុង​អំឡុង​ឆ្នាំ​២០៣៥ និង​២០៤០ ។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប Tesla លោក Elon Musk បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ជាមួយនឹង​ការ​ទាយ​របស់​លោក ។

នៅ​ថ្ងៃ​សៅរ៍​កន្លង​មក លោក​បាន​ថ្លែង​នៅ​សមាគម​អភិរក្ស​ជាតិ​ថា ពាក់កណ្តាល​នៃ​ចំនួន​រថយន្ត​ទាំងអស់​នៅ​អា​មេ​រិ​ក នឹង​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ យ៉ាង​យូរ​គឺ​១០ ទៅ​១៥​ឆ្នាំ ។ លោក​ថា ៖ «​ខ្ញុំ​គិត​ថា អ្វី​ៗ​នឹង​លូតលាស់​ផ្លាស់​ប្តូរ​លឿន ។ វា​ពិតជា​ប្លែក​ខុស​ពី​មុន​ក្នុងអំឡុងពេល​ត្រឹមតែ​៥​ទៅ​១០​ឆ្នាំ ។ ការ​ទាយ​ទុក​របស់ខ្ញុំ គឺថា ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ ការ​ផលិត​រថយន្ត​នៅ​អា​មេ​រិ​ក​ពាក់កណ្តាល នឹង​សុទ្ធតែ​ជា​រថយន្ត​អគ្គិសនី » ។

ពេល​នោះ​មក​ដល់ គ្មាន​អ្នកទិញ​ណា​ចង់បាន​រថយន្ត​ប្រើប្រាស់​សាំង​ធម្មតា​ទេ ហើយនឹង​ងាក​មក​រក​រថយន្ត​អគ្គិសនី​វិញ ។ ហេតុនេះ រោងចក្រ​នឹង​ផលិត​រថយន្ត​អគ្គិសនី​ច្រើន​នៅ​ពេល​ខាង​មុខ ។

អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ លោកនាយក​ប្រតិបត្តិ Tesla បន្ថែម​ថា នៅ​ប្រទេស​ចិន​នឹង​មានរឿង​នេះ​កើតឡើង​មុន​អា​មេ​រិ​ក​ទៅ​ទៀត ព្រោះ​ពួក​គេ​មានច្បាប់​តឹងតែង​ទៅ​លើ​បញ្ហា​រថយន្ត ។ លោក​ថា ពេល​នេះ ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ៗ​ក្រៅពី Tesla បាន​ស្នើ​សុំ​រដ្ឋាភិបាល​ចិន កុំ​ទាន់​ចាប់ផ្តើម​បណ្តុះ​គំនិត​ប្រើប្រាស់​រថយន្ត​អគ្គិសនី​លឿន​ពេក ។

លើស​ពី​នេះ លោក​ថា រថយន្ត​ស្ទើរតែ​ទាំងអស់​នៅ​សហរដ្ឋអាមេរិក​នឹង​អាច​បើកបរ​ដោយ​ខ្លួនឯង​នា​ពេល​១០​ឆ្នាំ​ខាង​មុខ ។ រថយន្ត​ទាំងអស់​នឹង​គ្មាន​សូ​ម្បី​តែ​ចង្កូត​នា​ពេល​២០​ឆ្នាំ​ទៀត ។

ដូច​យើង​បានឃើញ​ស្រាប់ ក្រុមហ៊ុន​រថយន្ត​ទំនើប Tesla មាន​ផលិត​រថយន្ត​អគ្គិសនី​ជា​ច្រើន​រួច​មក​ហើយ ។ ពេល​នេះ ពួក​គេ​គិត​ចង់​ឲ្យ​រថយន្ត​អាច​បើក​ដោយ​ខ្លួនឯង​សុទ្ធ ដោយ​មិន​ចាំបាច់​មានការ​ជ្រោមជ្រែង​ពី​អ្នកបើកបរ ៕