ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គង់ ច័ន្ទស្រីមុំ និងស្វាមី ពិត​ជា​​ជោគ​ជ័យ​​ណាស់​

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ស្រស់ប្រិមប្រិយ​ និង​ជា​អ្នកជំនួញ​វ័យក្មេង​ឆ្លាត​វៃ​ផង គឺអ្នកនាង​​គង់ ច័ន្ទ​ស្រី​មុំ​ និង​ស្វាមី ​ត្រូវ​​គេ​មើល​ឃើញ​ថា​

រាជធានីភ្នំពេញ ៖ តារា​សម្តែង​ស្រស់ប្រិមប្រិយ​ និង​ជា​អ្នកជំនួញ​វ័យក្មេង​ឆ្លាត​វៃ​ផង គឺអ្នកនាង​​គង់ ច័ន្ទ​ស្រី​មុំ​ និង​ស្វាមី ​ត្រូវ​​គេ​មើល​ឃើញ​ថា​ បាន​ជោគជ័យ​ជា​បន្តបន្ទាប់​​ក្នុង​មុខរបរ​​ជំនួញ​លក់​​គ្រឿងសម្អាង​​ ​​នៅ​ក្រោម​ស្លាក​សញ្ញា ​MOMO ​។ ​បើ​ទោះជា​ចិត្ត​នៅ​ស្រឡាញ់​​​សិល្បៈ​​រក​ជំនួញ​ក្រៅ​បាន​មែន​ តែ​ស្រី​មុំ​មិន​ទៅ​ណា​ចោល​អាជីព​​ចាស់​នេះ​ទេ ​ក្រោយ​ពេល​ដែល​នាង​បាន​ប្រកាស​ដាក់​លក់​​សិទ្ធិ​ចែកចាយ​ផលិតផល​បន្ត​ ។

តារា​សម្តែង​ញញឹម​ស្រស់​អ្នក​នាង​គង់ ច័ន្ទ​ស្រី​មុំ​ ដែល​មមារ​ញឹក​រកស៊ី​លក់​ផលិតផល ​ហើយ​រក​ចន្លោះ​ប្រឡូក​សិល្បៈ​មិន​ទាន់​បាន​វិញ​នោះ​ បាន​និយាយ​ថា ​ការងារ​សិល្បៈ​របស់​នាង​ នៅ​តែ​បន្ត​ខណៈ​​ដែល​ការ​​សម្តែង​កាត់​បន្ថយ​ដែរ​ បើ​បាន​ចូល​សម្តែង​វិញ ​គឺ​ថត​មិន​ពេញ​ទំហឹង​ដូច​មុន​ទេ ​គ្រា​ងាក​យក​ពេល​ទប់​ជំនួញ​​ដែលបានបោះជំហាន​​ទៅ​មុខនេះ ​។ ​ជា​ពិសេស​ ពេល​នេះ​នាង​ទើបតែ​សម្រេ​ច​​ចិត្ត​ជាមួយ​ស្វាមី​បាន​យក​ផលិតផល​ជា​ច្រើន​ ដែល​មានគុណ​ភាព​មិន​ប៉ះពាល់​ដល់​សុខភាព​ជា​ច្រើន ​​មក​ដាក់​លក់​សុ​ទ្ធ​សឹង​តែ​មានការ​ទទួលស្គាល់​ដោយ​ក្រសួង​ពាក់​ព័​ន្ធ ​ពិសេស​ក្រសួងសុខាភិបាល​ ។​

​ស្រី​មុំ​លើក​ឡើង​ទៀត​ថា​ សេវាកម្ម​ថ្មី​នេះ​ ចាប់​ដំណើរការ​ផ្លូវការ​តាំងពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៧​ ក្នុង​នោះ​មាន​ភ្ញៀវ​នៅ​សៀមរាប​មុនគេ​ បាន​មក​ទទួល​សិ​ទ្ធិ​ចែកចាយ​ផ្តាច់មុខ​ ហើយ​អាច​ធ្វើការ​ពិភាក្សា​ជាមួយ​នាង​និង​ស្វាមី​​ដល់ទី​តាំង​ផ្ទាល់​តែ​ម្តង ​នៅ​តាម​បណ្តា​​ផ្លូវ​ត្រសក់ផ្អែម​ក្បែរ​ស្តុ​បលក់​ដូង​រាជធានី​ភ្នំពេញ ​។