ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rooney អាច​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ផ្សព្វផ្សាយ​ឱ្យ Man Utd នៅ​ពេល​ដែល​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​ដែល​ទើបតែ​ផ្លាស់​ចូល Everton

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​ដែល​ទើបតែ​ផ្លាស់​ចូល Everton នឹង​ត្រូវ​ក្លឹ​ប​ចាស់ Manchester United ផ្តល់​តំណែង​ជា​ទូត​ផ្សព្វផ្សាយ​នៅ​ពេល​ចូល​និវត្តន៍ ។ 

Wayne Rooney នា​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដោយសារ​តែ​ផ្លាស់​ចូល​ក្លឹ​ប Everton ដែល​ជា​ក្លឹ​ប​កំណើត​របស់​ខ្លួន​តាំងពី​១៣​ឆ្នាំ​មុន ទោះបីជា​នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​នៅ​ក្លឹ​ប​បិសាច​ក្រហម​ក៏​ដោយ ។ 

ក្រោយ​ពី​ការ​ចាកចេញ​របស់ Rooney ប្រភព​មួយ​បាន​លើក​ឡើង​ថា ក្លឹ​ប​បិសាច​ក្រហម​នឹង​ផ្តល់​តំណែង​ជា​ទូត​ផ្សព្វផ្សាយ​ដល់​កីឡាករ​រូប​នេះ​ក្រោយ​ពេល​ចូល​និវត្តន៍​ដើម្បី​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក​ផ្សព្វផ្សាយ​ពី​ក្លឹ​ប ។ គួរ​បញ្ជាក់​ថា Rooney គឹ​ជា​អតីត​ប្រធាន​ក្រុម​បិសាច​ក្រហម និង ធ្លាប់​បាន​លេង​ឲ្យ​ក្លឹ​ប​នេះ​អស់​រយៈពេល​១៣​ឆ្នាំ​មក​ហើយ ៕