ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsene Wenger មិន​លក់ Alexis Sanchez ជា​ដាច់ខាត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប Arsenal លោក Arsene Wenger បាន​ប្រាប់​ថា​ក្លឹ​ប​នឹង​មិន​លក់ Alexis Sanchez

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លឹ​ប Arsenal លោក Arsene Wenger បាន​ប្រាប់​ថា​ក្លឹ​ប​នឹង​មិន​លក់ Alexis Sanchez ជា​ដាច់ខាត​ទោះបីជា​ក្លឹ​ប​មិន​បាន​ទៅ​លេង​នៅ Champions League នា​រដូវ​កាល​ក្រោយ​ក៏​ដោយ ។ 

តែបើ​តាម​សម្តី​របស់ Alexis Sanchez ផ្ទាល់​បាន​ប្រាប់​ថា «​ខ្ញុំ​ចង់ទៅ​ប្រកួត​នៅ Champions League​។ តែ​នេះ​មិនមែន​ខ្ញុំ​ជា​អ្នក​សម្រេច​ទេ ។ វា​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​របស់​ក្លឹ​ប​» ។

ទោះបីជា​កីឡាករ​ផ្ទាល់​ចង់ទៅ​ប្រកួត​ក៏​ដោយ ក៏​អ្នកចាត់ការ​ក្លឹ​បលោក Arsene Wenger ថា «​ការ​សម្រេច​ចិត្តបាន​ចេញ​ជា​ផ្លូវការ​ហើយ ។ ពួក​យើង​នឹង​គោរព​ទៅ​តាម​ហើយនឹង​មិន​លក់ Alexis Sanchez ចេញ​ជា​ដាច់ខាត​» ៕