ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​រំភើប​! ដឹង​ថា​នាង​ចូល​ចិត្ត​យក​ក្តាម​ស្ងោរ​រៀប​ជា​បេះដូង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ទើបតែ​បញ្ចប់​ថ្នាក់​សិក្សា​ថ្មី​ៗ​នេះ​នៅ​ទីក្រុង​ណា​ន​ជី​ង បាន​យក​ក្តាម​ស្ងោរ​៩៩​ប្រអប់ មក​រៀប​ធ្វើ​ជា​បេះដូង និង​អក្សរ «LOVE» ដើម្បី​

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ទើបតែ​បញ្ចប់​ថ្នាក់​សិក្សា​ថ្មី​ៗ​នេះ​នៅ​ទីក្រុង​ណា​ន​ជី​ង បាន​យក​ក្តាម​ស្ងោរ​៩៩​ប្រអប់ មក​រៀប​ធ្វើ​ជា​បេះដូង និង​អក្សរ «LOVE» ដើម្បី​សារភាព​ស្នេហ៍​ទៅ​កាន់តែ​មិត្ត​ស្រី​។ មូលហេតុ​ដែល​បុរស​ម្នាក់​នេះ យក​ក្តាម​ស្ងោរ​មក​សារភាព​ស្នេហ៍ ក៍​ព្រោះតែ​គាត់​ដឹង​ថា មិត្ត​ស្រី​ចូល​ចិត្ត​ញ៉ាំ​ក្តាម​។

នៅ​ពេល​នាង​មក​ដល់​ក្នុង​កណ្តាល​រង្វង់​រាង​បេះដូង បុរស​ម្នាក់​នោះ​ក៏​និយាយ​ទៅ​កាន់​នាង​ថា​៖ «​បង​ទើបតែ​រៀន​ចប់​ក្នុងឆ្នាំនេះ​។ បង​គ្មាន​លុយ​សម្រាប់​ទិញ​ឡាន ឬ​ផ្ទះ​ជូន​អូន​សម្លាញ់​ទេ​។ តែ​បង​មាន​បេះដូង​មួយ​សម្រាប់​ដើរ​តាម​អូន​ជា​រៀង​រហូត​អស់​មួយ​ជីវិត​»​។

បន្ទាប់​ពី​ការ​សារភាព​ស្នេហ៍​ដ៏​រ៉ូ​មេន​ទិ​ក ខាង​ស្រី​ក៏​បាន​យល់ព្រម​។ ពិតជា​រំភើប​មែនទែន​!

គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ទាំង​ពីរ​យក​ក្តាម​ទាំង​៩៩​ប្រអប់​ទៅ​ផ្ទះ​ទុក​ទទួលទាន​ខ្លួនឯង ឬ​ក៏ ចែក​ជូន​ដល់​អ្នក​ឈរ​មើល​ទេ​។

ពិតជា​រ៉ូ​មែន​ទិ​ក​ម្យ៉ាងដែរ !