ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចាប់​ចេញ​សាលក្រម​កាត់ទោស​ក្នុង​រឿង​ក្តី​ធំ​មួយ

6 ឆ្នាំ មុន

ថៃ ៖ ធ្វើ​សវនាការ​អស់​រយៈពេល​១​ឆ្នាំ​កន្លះ​មក​ហើយ ជនជាប់ចោទ​ដល់​ទៅ​ជាង​១០០​នាក់ ក្នុង​នោះ​មាន​នាយទាហានជាន់ខ្ពស់​មួយ​រូប​ផង តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក​នា​ព្រឹក​

ថៃ ៖ ធ្វើ​សវនាការ​អស់​រយៈពេល​១​ឆ្នាំ​កន្លះ​មក​ហើយ ជនជាប់ចោទ​ដល់​ទៅ​ជាង​១០០​នាក់ ក្នុង​នោះ​មាន​នាយទាហានជាន់ខ្ពស់​មួយ​រូប​ផង តុលាការ​ព្រហ្មទណ្ឌ​ក្រុង​បាងកក​នា​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ចាប់ផ្តើម​ចេញ​សាលក្រម​កាត់ទោស​ក្នុង​រឿង​រត់ពន្ធ​មនុស្ស​យ៉ាង​ធំ​មួយ​ហើយ ។

ការ​រត់ពន្ធ​មនុស្ស​នេះ​ដែល​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​បរិហារ​ដោយ​បណ្តា​អង្គការក្រៅរដ្ឋាភិបាល​នោះ​ទើបតែ​លាតត្រដាង​លើ​ឆាក​អន្តរជាតិ​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ជាមួយ​ការ​រក​ឃើញ​រណ្តៅ​កប់ស​ពរួម​នានា​ក្នុង​ជំរំ​ស្នាក់​បណ្តោះអាសន្ន​ទាំងឡាយ​សម្រាប់​ពួក​អន្តោប្រវេសន៍​នៅ​កណ្តាល​ទ្រូងព្រៃ​ប្រទេស​ថៃ ។

ការ​បង្ក្រាប​ក្រោយ​ការ​រក​ឃើញ​នេះ​ធ្វើ​ឱ្យ​ពួក​អ្នករត់ពន្ធ​មនុស្ស​ជ្រួលច្របល់ ហើយ​ញ៉ាំង​ឱ្យ​ពួក​មេខ្យល់​បោះបង់​ចោល​ក្នុង​សមុទ្រ​ជនអន្តោប្រវេសន៍​ច្រើន​ពាន់​នាក់​មក​ពី​មី​យ៉ា​ន់​ម៉ា ឬ​បង់​កា្ល​ដែ​ស ។ បណ្តាញ​រត់ពន្ធ​មនុស្ស​ធំ​នោះ​ជាប់​ទាក់ទិន​ដូច​សម្ល​កំពឹស មាន​ទាំង​ពួក​យោធាប៉ូលិស អ្នកនយោបាយ​។​ល​។

ពួក​ជនជាប់ចោទ​១០៣​នាក់​ពី​បទ​រត់ពន្ធ​មនុស្ស ទារប្រាក់​លោះ និង​សម្លាប់​មនុស្ស​អាច​មានទោស​រហូត​ដល់​ប្រហារជីវិត ។ ក្នុង​ចំណោម​ជនជាប់ចោទ​ទាំងនេះ មាន​ឧត្តម MANAS KONGPAN សង្ស័យ​ជា​មេខ្លោង​នៃ​ការ​រត់ពន្ធ​មនុស្ស​នេះ ។

ពួក​អន្តោប្រវេសន៍​តាម​បណ្តាញ​រត់ពន្ធ​មនុស្ស​នេះ​ប៉ុនប៉ង​ឆ្លងកាត់​ប្រទេស​ថៃ ចូល​ទៅ​កាន់​ម៉ា​ឡេ​ស៊ី​ដោយ​លួចលាក់ ។ ពួក​គេ​ជា​ជនជាតិ​បង់​ក្លា​ដែ​ស​ដែល​ចង់​រត់គេច​ចេញពី​ភាព​ក្រីក្រ ព្រមទាំង​បណ្តា​សមាជិក​សហគមន៍​អ៊ិ​ស្លា​ម​រ៉ូ​ហ៊ី​ញ​យ៉ា ដែល​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​នៅ​មី​យ៉ា​ន់​ម៉ា ។

របប​យោធា​ថៃ​ចង់​ធ្វើ​ឱ្យ​សវនាការ​កាត់ទោស​ធំ​នេះ​ជា​គំរូ​មួយ ប៉ុន្តែ​ពួក​អ្នក​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ពី​ការ​ប៉ុនប៉ង​សម្លុត​បំភ័យ​បណ្តា​សាក្សី ហើយ​រឹតត្បិត​ដល់​សារព័ត៌មាន​ពេល​ធ្វើ​សវនាការ​កាត់ទោស​នេះ ៕