ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ពិតជា​មាន​សមត្ថភាព​វាយប្រហារ​អា​មេ​រិ​ក​

6 ឆ្នាំ មុន

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ ឧត្តមសេនីយ៍​អា​មេ​រិ​កមួយ​រូប​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ប្រទេស​កូរ៉េ​ខាងជើង​ពិតជា​មាន​សមត្ថភាព​វាយប្រហារ​សហរដ្ឋ​អា​មេ​រិ​ក​ជាមួយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ក៏​ប៉ុន្តែ​

កូរ៉េ​ខាងជើង​-​អា​មេ​រិ​ក ៖ ឧត្តមសេនីយ៍​អា​មេ​រិ​កមួយ​រូប​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ប្រទេស​កូរ៉េ​ខាងជើង​ពិតជា​មាន​សមត្ថភាព​វាយប្រហារ​សហរដ្ឋ​អា​មេ​រិ​ក​ជាមួយ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ក៏​ប៉ុន្តែ​នៅ​ពុំ​ទាន់​អាច​តម្រង់​ដែនដី​អា​មេ​រិ​ក​ឱ្យ​ចំ​នៅឡើយ​ទេ ។

យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៤ កក្កដា បាន​បាញ់​សាកល្បង​ដោយ​ជោគជ័យ​ជា​លើក​ដំបូង មី​ស៊ី​ល​រំលង​ទ្វីប​ដែល​អាច​វាយប្រហារ​ដល់​ដែនដី​អា​មេ​រិ​ក​នៅ​អា​ឡា​ស្កា ឬ​ហា​វ៉ៃ ។

ទោះបី​យ៉ាងណា ឧត្តមសេនីយ៍ PAUL SELVA នាយ​អគ្គសេនាធិការ​រង​កងទ័ព​អា​មេ​រិ​ក គូសបញ្ជាក់​ថា លោក​នៅ​សង្ស័យ​លើ​សមត្ថភាព​របស់​កូរ៉េ​ខាងជើង​វាយប្រហារ​ចំ​សហរដ្ឋ​អា​មេ​រិ​ក ។ នៅ​មុខ​គណៈកម្មការ​កងទ័ព​របស់​ព្រឹទ្ធសភា​អា​មេ​រិ​ក​ឧត្តមសេនីយ៍​រូប​នេះ​ថ្លែង​ថា ខ្ញុំ​យល់​ស្រប​លើ​ការ​វាយតម្លៃ​ដែល​ថា​កូរ៉េ​ខាងជើង​មានការ​អភិវឌ្ឍន៍​យ៉ាង​លឿន​ទៅ​រក​សមត្ថភាព​មួយ​ទាក់ទិន​នឹង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ។ តាម​អ្វី​ដែល​បណ្តា​អ្នក​ជំនាញការ​និយាយ​ប្រាប់​ខ្ញុំ គឺថា កូរ៉េ​ខាងជើង​នៅ​ពុំ​ទាន់​បង្ហាញ​សមត្ថភាព​តម្រង់​ឱ្យ​ចំ​គោលដៅ និង​ត្រួតពិនិត្យ​បណ្តា​មី​ស៊ី​ល​របស់​ខ្លួន​នៅឡើយ ដែល​នេះ​ជា​រឿង​ចាំបាច់​សម្រាប់​តម្រង់​ឱ្យ​ចំ​គោលដៅ​ណាមួយ ។ ពេល​នេះ​មាន​ត្រឹម​រង្វង់​វាយប្រហារ តែ​ពុំ​ទាន់​ច្បាស់​ពី​សមត្ថភាព ។

ឧត្តមសេនីយ៍ PAUL SELVA បន្ត​ថា ខ្ញុំ​ពុំ​ជឿជាក់​ថា ការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​៤ កក្កដា បង្ហាញ​ថា ប្រទេស​នេះ​អាច​វាយប្រហារ​អា​េ​ម​រិ​ក​ឱ្យ​ចំ ឬ​ដោយ​ជោគជ័យ​ឡើយ ។

កូរ៉េ​ខាងជើង​អះអាង​ថា មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​របស់​ខ្លួន​នេះ​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទម្ងន់​ធ្ងន់​មួយ ។ មី​ស៊ី​ល​ធុន HWASONG-14 នេះ​បើ​តាម​ក្រុង​ព្យុ​ង​យ៉ាង​ថា ពេល​បាញ់​សាក​ហោះហើរ​ដល់​កម្ពស់​២.៨០២​គីឡូម៉ែត្រ ហើយ​ហោះហើរ​រយៈពេល​៣៩​នាទី មុន​ពេល​ធ្លាក់​ចំ​គោលដៅ​ដែល​ដៅ​ទុក ។

អ្នកនាំពាក្យ​ម្នាក់​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា មី​ស៊ី​ល​ដែល​កូរ៉េ​ខាងជើង​បាញ់​សាក​ពិតជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ។ យោង​តាម​ពួក​អ្នកជំនាញ​ការ​ថា មី​ស៊ី​ល​នេះ​ហោះ​បាន​ចម្ងាយ​ជាង​៨.០០០​គីឡូម៉ែត្រ ដែល​អាច​បាញ់​ដល់​ដែនដី​អា​មេ​រិ​កមួយ​ផ្នែក ពិសេស​ដែនដី​អា​ឡា​ស្កា ។

ចំណែក​ទូរទស្សន៍​អា​មេ​រិ​ក CNN រាយការណ៍​កាលពី​ថ្ងៃ​ទី​១៨ កក្កដា ថា ដើម្បី​ប្រារព្ធ​ខួប​បញ្ចប់សង្គ្រាម​កូរ៉េ​ក្រុង​ព្យុ​ង​យ៉ាង​បាន​ចេញ​តែម​បង្កហេតុ​២ ប្រឆាំង​សហរដ្ឋ​អា​មេ​រិ​ក​ពេល​មាន​ភាព​តានតឹង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ ។ តែម​ប្រឆាំង​អា​មេ​រិ​ក​ទាំង​២​នេះ តែម​មួយ​បង្ហាញ​ពី​ការ​ដាល់​កម្ទេច​គ្រាប់​មី​ស៊ី​ល​អា​មេ​រិ​កមួយ ហើយ​តែម​មួយទៀត​បង្ហាញ​ក្បាល​គ្រាប់​ជ្រុំ​លើ​រូប ហាក់ដូចជា​វិមាន​កា​ពី​តូ​ល​អា​មេ​រិ​ក ៕