ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​តំណាងរាស្ត្រ​តៃវ៉ាន់​វាយតប់​គ្នា​ទៀត​ហើយ

6 ឆ្នាំ មុន

ការ​ជជែក​ដេញដោល​គ្នា​ពិតជា​តឹងសរសៃក​ខ្លាំង​ក្នុង​សភា​តៃវ៉ាន់ ។ ជា​លើក​ទី​៣ រយៈពេល​តែ​១​ស​ប្តា​ហ៍​កាលពី​ថ្ងៃ​ទី​១៨ កក្កដា សភា​តៃវ៉ាន់​ប្រែ​ក្លាយទៅជា​ទីលាន​វាយតប់​គ្នា ហើយ​ប្រភព​

តៃវ៉ាន់ ៖ ការ​ជជែក​ដេញដោល​គ្នា​ពិតជា​តឹងសរសៃក​ខ្លាំង​ក្នុង​សភា​តៃវ៉ាន់ ។ ជា​លើក​ទី​៣ រយៈពេល​តែ​១​ស​ប្តា​ហ៍​កាលពី​ថ្ងៃ​ទី​១៨ កក្កដា សភា​តៃវ៉ាន់​ប្រែ​ក្លាយទៅជា​ទីលាន​វាយតប់​គ្នា ហើយ​ប្រភព​នៃ​ជម្លោះ​គឺ​ការ​ពិនិត្យ​ថវិកា​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចម្រូងចម្រាស់​ទាំងឡាយ ។

គម្រោង​នេះ​ស្ថិត​ក្នុង​សំណើ​មួយ​ក្នុង​ចំណោម​សំណើ​របស់​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី TSAI ING-WEN មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​ជឿនលឿន DPP ។

លោកស្រី​គ្រោង​បង្កើត​ខ្សែ​ផ្លូវដែក​ថ្មី​ៗ បង្កើត​ការ​បង្ការ​ទឹកជំនន់ ព្រមទាំង​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធ​ទាក់ទិន​នឹង​ថាមពលបៃតង ។ បណ្តា​អ្នក​ខ្វែងគំនិត​លើ​គម្រោង​នោះ ពិសេស​មក​ពី​គណបក្សប្រឆាំង​គឺ​គណបក្ស​ជាតិនិយម​កូ​មី​ញ​តាំង KIM បាន​បរិហារ​ជា​ពិសេស​លើ​ការ​ចំណាយ​យ៉ាង​មហាសាល​ដែល​មាន​ដល់​ទៅ​៤២០​ពាន់​លាន​ដុល្លារ​តៃវ៉ាន់ (១២​ពាន់​លាន​អឺ​រ៉ូ​) ។

កាលពី​ថ្ងៃ​ទី​១៣ និង​១៤ កក្កដា ក្នុង​សភា​តៃវ៉ាន់​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​រួច​ហើយ ខណៈ​នាយក​រដ្ឋមន្ត្រី លោក LIN CHUAN ប៉ុនប៉ង​រាយការណ៍​លម្អិត​ពី​ការ​ចំណាយ​សម្រាប់​គម្រោង​នេះ ។ ត្រូវ​គេ​គប់​គ្រាប់បែក​ទឹក​ត្រូវ​លោក​ត្រូវ​ផ្អាក​ការ​ពន្យល់ ចំណែក​សមាជិក​សភា​ប្រឆាំង​គ្នា​២​រូប បាន​ដាល់​តប់​គ្នា ហើយ​កិច្ចប្រជុំ​សភា​ក៏​ត្រូវ​ផ្អាក ។បន្ទាប់​ពី​នេះ​មក លោក LIN CHUAN ពុំ​អាច​ធ្វើការ​បកស្រាយ​បន្ថែម​ទៀត បាន ។

ពេល​កំ​ពូ​ង​ប្រជុំ​បណ្តា​សមាជិក​សភា​ប្រឆាំង​បាន​លើក​កៅអី​ពួក​គេ​គប់ ហើយ​ប៉ះទង្គិច​គ្នា​ជាមួយ​បណ្តា​សមាជិក​សភា​នៃ​គណបក្សកាន់អំណាច ដើម្បី​រារាំង​មិន​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​និយាយ​កើត ។ លើក​នេះ​ក្នុង​ការ​ប្រវាយប្រតប់​គ្នា សមាជិក​សភា​មួយ​រូប​ត្រូវ​បញ្ជូន​ទៅ​ពេទ្យ​ព្រោះ​សន្លប់ ៕