ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បំពុល​ដោយប្រេងម៉ាស៊ូត​​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរដល់ស្លា.ប់

6 ឆ្នាំ មុន

ផ្សែង​ម៉ា​ស៊ូ​ត​អាច​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​នៃ​បេះដូង បង្កើន​ហានិភ័យ​នៃ​ការ​ស្លា.ប់ ។ នេះ​បើ​តាម​ការ​សិក្សា​របស់​អង់គ្លេស​បាន​រក​ឃើញ ។

បទ​បង្ហាញ​នៅ​សន្និសីទ​អន្តរជាតិ​មួយ ការ​សិក្សា​បាន​ណែនាំ​ថា

ផ្សែង​ម៉ា​ស៊ូ​ត​អាច​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​នៃ​បេះដូង បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់ ។ នេះ​បើ​តាម​ការ​សិក្សា​របស់​អង់គ្លេស​បាន​រក​ឃើញ ។

បទ​បង្ហាញ​នៅ​សន្និសីទ​អន្តរជាតិ​មួយ ការ​សិក្សា​បាន​ណែនាំ​ថា ​ការ​បំពុល​ខ្យល់​គឺ​មិនមែន​គ្រាន់តែ​មាន​គ្រោះថ្នាក់​ដល់​សួត​ទេ ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Queen Mary ទីក្រុង​ឡុ​ង​ដ៍ និង​សាកលវិទ្យាល័យ Oxford និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​ការ​ទាក់ទង​ជាក់លាក់​មួយ​ជា​លើក​ដំបូង​រវាង​ការ​ខូច​ទ្រង់ទ្រាយ​នៃ​បេះដូង និង​ភាគល្អិត​តូច​ៗ​ដែល​បញ្ចេញ​ដោយ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ។

ក្រុម​នេះ​បាន​ស្គែ​ន​បេះដូង​អ្នក​ស្ម័គ្រចិត្ត​ចំនួន ៤.២៥០​នាក់ ដោយ​ប្រើ​បច្ចេកទេស Magnetic resonance imaging ។ ពួក​គេ​បាន​រក​ឃើញ​ថា អ្នក​ដែល​រស់នៅ​ក្នុង​តំបន់​មានការ​បំពុល​ខ្យល់​ដោយ​ប្រេងម៉ាស៊ូត​ខ្ពស់​ទំនងជា​មាន​បញ្ហា​រីក​ថត​បេះដូង​ផ្នែក​ខាងឆ្វេង ។

បើសិន​ថត​ខាងក្រោម​ខាងឆ្វេង​នេះ​រីក​ធំ​ពេក បេះដូង​នឹង​បាត់បង់​សម្ពាធ និង​ថាមពល​។ មាន​ន័យ​ថា​វា​មិន​អាច​ច្របាច់​ឈាម​បាន​ច្រើន ដូច្នេះ​វា​នឹង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ជំងឺខ្សោយបេះដូង និង​ការ​ស្លាប់ ។

ក្រុម​អ្នកជំនាញ​បង្ហាញ​ការ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ផ្សែង​ម៉ា​ស៊ូ​ត​លើ​សុខភាព​របស់​មនុស្ស​កាន់តែ​ខ្លាំង រួម​មាន​ទាំង​ហានិភ័យ​នៃ​ការ​កើត​ជំងឺហឺត ជំងឺ​វង្វេងវង្វាន់ និង​ជំងឺមហារីក ៕