កោះមួយមុននឹងចូលត្រូវស្រាតងូតទឹកសិន ពិសេសនោះហាមនារីៗ…
AFPកាលពីពេលថ្មីៗកន្លងមកផ្សាយថា កោះ«Okinoshima»ជាទីតាំងចេតិយដ៏សក្តិសិទ្ធិនៅខេត្តហ៊្វូគូអូកា ប្រទេសជប៉ុន គឺជាកោះហាមចំពោះស្ត្រី អនុញ្ញាតឱ្យតែបុរសចូល
AFPកាលពីពេលថ្មីៗកន្លងមកផ្សាយថា កោះ«Okinoshima»ជាទីតាំងចេតិយដ៏សក្តិសិទ្ធិនៅខេត្តហ៊្វូគូអូកា ប្រទេសជប៉ុន គឺជាកោះហាមចំពោះស្ត្រី អនុញ្ញាតឱ្យតែបុរសចូល
AFP កាលពីពេលថ្មីៗកន្លងមកផ្សាយថា កោះ «Okinoshima» ជាទីតាំងចេតិយដ៏សក្តិសិទ្ធិនៅខេត្តហ៊្វូគូអូកា ប្រទេសជប៉ុន គឺជាកោះហាមចំពោះស្ត្រី អនុញ្ញាតឱ្យតែបុរសចូលទស្សនា ។
ក្រោយពីទទួលបានការចុះបញ្ជីជាបេតិកភណ្ឌពិភពលោកពីអង្គការស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) កាលពីពេលថ្មីៗកន្លងមក កោះនោះនឹងមិនបើកទទួលអ្នកទេសចរទៅកម្សាន្តទេ ចាប់ពីឆ្នាំក្រោយតទៅ ។
បម្រាមនោះដើម្បីការពារបរិវេណកោះដែលរងការខូចខាត ។ ការអភិរក្សកោះនោះនឹងដំណើរការយ៉ាងតឹងរ៉ឹងស្របតាមការកំណត់ ។ កោះនោះបានទទួលការចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់យូណេស្កូ ប្រសិនបើមានការធូររលុងឱ្យភ្ញៀវទៅទស្សនានឹងធ្វើឱ្យខូចខាត ។
មានករណីលើកលែងមួយ ដោយកោះ Okinashima នៅក្នុងឆ្នាំនេះកំណត់ទទួលភ្ញៀវទេសចរទៅទស្សនាបានចំនួន២០០នាក់ ប៉ុន្តែត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់គណៈកម្មការវិហារស៊ីនតូ ។ ទោះបីជាបែបណាក៏ដោយ គណៈកម្មការស៊ីនតូបញ្ជាក់ថា អាចបើកឱ្យអ្នកជំនាញទៅទស្សនកិច្ចបាន ក្នុងគោលដៅសិក្សាស្រាវជ្រាវនិងអភិរក្ស ។
កោះ Okinashima ស្ថិតនៅបរិវេណឆ្នេរខាងលិចឆៀងខាងជើងកោះ Kusu ជាទីតាំងចេតិយ «Munakata Taisha» ទីសក្ការបូជាព្រះអាទិទេពផ្ទៃសមុទ្រ និងជាទីកន្លែងប្រារព្ធពិធីបួងសួងសុំឱ្យការធ្វើដំណើរដោយសុវត្ថិភាពតាំងពីបុរាណមក ។ លើសពីនេះក៏ជាច្រកផ្នែកពាណិជ្ជកម្មជាមួយបរទេសដ៏សំខាន់របស់ជប៉ុនក្នុងពេលអតីតកាល និងជាផ្នែកមួយនៃពាណិជ្ជកម្មតភ្ជាប់ប្រជុំកោះជាមួយឈូងសមុទ្រកូរ៉េ និងប្រទេសចិន ។
កោះ Okinashima ស្ថិតក្រោមការដឹកនាំរបស់ព្រះបព្វជិតនិកាយស៊ីនតូ ដែលប្រកាន់ភ្ជាប់បម្រាមតាំងពីយូរលង់ គឺហាមស្ត្រីឡើងទៅលើកោះ អនុញ្ញាតឲ្យតែបុរសប៉ុណ្ណោះ តែមុននឹងឡើងទៅលើកោះត្រូវស្រាតងូតទឹកសមុទ្រឱ្យស្អាតជាមុនសិន ៕
ចែករំលែកព័តមាននេះ