ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចាប់​ក្រុម​នៅ​ពីក្រោយ​ខ្នង​​​ដែល​លក់​សាច់​សេះ​

6 ឆ្នាំ មុន

មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៦ កក្កដា កន្លង​មក​ថា ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​អឺរ៉ុប​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បាន​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋ​កម្ម​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា

ទីក្រុង​ម៉ា​ឌ្រី​ដ ៖ មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ទី​១៦ កក្កដា កន្លង​មក​ថា ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​អឺរ៉ុប​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេស​អេ​ស្ប៉ា​ញ បាន​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋ​កម្ម​ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា លក់​សាច់​សេះ​មិនល្អ​សម្រាប់​បរិភោគ​ក្នុង​ទ្វីបអឺរ៉ុប ។

ភ្នាក់ងារ​ប៉ូលិស​របស់​អឺរ៉ុប Europol បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប៉ូលិស​ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចាប់ខ្លួន​មនុស្ស​៦៥​នាក់​ដោយ​សង្ស័យ​ពី​បទ​ធ្វើបាប​សត្វ​, ការ​​ក្លែងបន្លំ​ឯកសារ​, ការ​ល្មើស​សុខភាព​សាធារណៈ​, ការ​លាង​ប្រាក់​ខ្មៅ និង​ការ​ចូលរួម​ក្នុង​អង្គការ​ឧក្រិដ្ឋកម្ម ។

ពួក​គេ​បន្ថែម​ថា ជនសង្ស័យ​ជា​អ្នកដឹកនាំ​ក្រុម​នេះ គឺជា​ជនជាតិ​ហូ​ឡង់ និង​ត្រូវ​ចាប់ខ្លួន​ក្នុង​ប្រទេស​បែ​ល​ហ្ស៊ិ​ក ។

ក្រុម​ប៉ូលិស Guardia Civil របស់​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​ក្នុង​ឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រទះ​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ទីផ្សារ​សាច់​សេះ ។

Europol និយាយ​ថា ៖ « ពួក​គេ​ប្រទះ​ឃើញ​សេះ​មាន​សុខភាព​មិនល្អ មាន​អាយុ​យូរ និង​មាន​សាច់​ដែល​មិន​អាច​ទទួលទាន​បាន ត្រូវ​បាន​សម្លាប់​នៅ​ទីតាំង​២ ខុស​គ្នា » ។
សេះ​ទាំងនោះ​មក​ពី​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ និង​អេ​ស្ប៉ា​ញ​ខាងជើង ហើយ​សាច់​របស់​វា​ត្រូវ​បាន​វេច​ខ្ចប់​ក្នុង​ទីតាំង​មិន​ច្បាស់លាស់​មួយ រួច​នាំ​ចេញ​ទៅ​កាន់​បែ​ល​ហ្ស៊ិ​ក ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​នាំ​ចេញ​សាច់​សេះ​ធំ​ជាងគេ​នៅ​សហភាព​អឺរ៉ុប ។

គេ​សង្ស័យ​ថា ក្រុម​ខាងលើ​បាន​កែប្រែ Microchips របស់​សត្វ​សេះ និង​កែប្រែ​ឯកសារ​ដើម្បី​បញ្ជាក់​ថា សាច់​នេះ​អាច​បរិភោគ​បាន ។

ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយទៀត​ថា សាច់​ទាំងនោះ​បាន​លក់​ចេញ​ក្នុង​ទ្វីបអឺរ៉ុប ហើយ​ក្រុម​ខាងលើ​អាច​ទាញ​ប្រាក់​ចំណូល​ប្រមាណ​ជាង​២៣​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ។

ពួក​គេ​បន្ថែម​ថា Guardia Civil បាន​សហការ​ជាមួយ​ប៉ូលិស​ក្នុង​ប្រទេស​បែ​ល​ហ្ស៊ិ​ក​, អង់គ្លេស​, បារាំង​, អីុ​តា​លី​, ព័រ​ទុ​យ​ហ្គា​ល់​, រ៉ូ​ម៉ា​នី​, ស្វ៊ី​ស និង​ហូ​ឡង់ ៕