ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ដី​ជា​រណ្តៅ​ធំ​លេប​ត្របាក់​ផ្ទះ​2​ខ្នង​

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៧ ផ្សាយ​ថា ការ​បាក់​រណ្តៅ​ដី​លេប​ត្របាក់​ផ្ទះ​ចំនួន​២​ខ្នង​នៅ​ទីប្រជុំជន​«​លែ​ន​អូ​ឡេ​ក​»​ក្បែរ​ទីក្រុង​ថា​ម​ប៉ា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។ ក្រុម​ជួ​យ

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៧ ផ្សាយ​ថា ការ​បាក់​រណ្តៅ​ដី​លេប​ត្របាក់​ផ្ទះ​ចំនួន​២​ខ្នង​នៅ​ទីប្រជុំជន​«​លែ​ន​អូ​ឡេ​ក​»​ក្បែរ​ទីក្រុង​ថា​ម​ប៉ា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។ ក្រុម​ជួ​យស​ង្គ្រោះ​បាន​ជួយ​ពលរដ្ឋ​រង​គ្រោះ​ចេញពី​តំបន់​កើតហេតុ ។

រណ្តៅ​លេប​ត្របាក់​ផ្ទះ​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា ២០១៧ ។ លោក​ណុ​ន វ៉ៃ មន្ត្រី​ជួ​យស​ង្គ្រោះឱ្យ​ដឹង​ថា មាត់​រណ្តៅ​រីក​ធំ​ត្របាក់​ផ្ទះ​នៅ​ក្បែរ​នោះ តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ សំណាងល្អ​ម្ចាស់ផ្ទះ​មិន​នៅ មាន​តែ​ឆ្កែ​២​ក្បាល​នៅ​បរិវេណ​កើតហេតុ ត្រូវ​ក្រុម​ជួ​យស​ង្គ្រោះ​ជួយ​ទាន់​ពេលវេលា ។

អាជ្ញាធរ​ឱ្យ​ដឹង​ថា រណ្តៅ​ចាប់ផ្តើម​រីក​ធំ និង​បំផ្លាញ​ផ្ទះ​ទាំង​២​ខ្នង រួម​ទាំង​រីក​បន្ត​ទៅ​បរិវេណ​ក្បែរ​នោះ​តម្រូវ​ឱ្យ​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ចំនួន​១១​គ្រួសារ​ទៀត​ចាក​ចេញពី​តំបន់​កើតហេតុ ។

អ្នក​ធរណីវិទ្យា​ពី​ក្រុម​ការពារ​គ្រោះ​ធម្មជាតិ​ក្នុង​រដ្ឋ​ផ្ល​រី​ដា បញ្ជាក់​ថា​រណ្តៅ​យក្ស​ដែល​លេប​ត្របាក់​ផ្ទះ​កំពុង​រីក​កាន់តែ​ធំ​ទៅ​ដល់​បរិវេណ​បឹង ដែល​នៅ​ក្បែរ​តំបន់​នោះ ។

រណ្តៅ​យក្ស​ដែល​កើតឡើង ជា​ធម្មតា​រមែង​មាន​អង្កត់ផ្ចិត​ប្រហែល​ពី​២០​ម៉ែត្រ​ដល់​ជាង​២០០​ម៉ែត្រ ដោយ​កើត​ពី​ការ​រលាយ​ថ្មកំបោរ ឬ​ម្នាងសិលា​នៅ​ខាងក្រោម​ដី​ធ្វើ​ឱ្យ​ដី​នៅ​ផ្នែក​ខាងលើ​ស្រុត​ជា​រណ្តៅ​ធំ ៕