ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ខ្លាំង​មួយ​​កម្លាំង​ដល់​7,8​រី​ស្ទ័​រនៅ​ខាង​ជើង​មហា​សមុទ្រ

6 ឆ្នាំ មុន

រុ​ស្ស៊ី ៖ វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ថា ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​មួយ​មាន​កម្លាំង​៧,៨​រី​ស្ទ័​រ​កើត​មាននៅ​ភាគ​ខាងជើង​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក

រុ​ស្ស៊ី ៖ វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ថា ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​មួយ​មាន​កម្លាំង​៧,៨​រី​ស្ទ័​រ​កើត​មាននៅ​ភាគ​ខាងជើង​មហា​សមុទ្រ​ប៉ា​ស៊ី​ហ្វ៊ិ​ក ចន្លោះ​ប្រជុំ​កោះ ALEOUTIENNES ក្នុង​ដែនទឹក​អា​ឡា​ស្កា និង​ឧបទ្វីប KAMTCHATKA រុ​ស្ស៊ី ។

ការ​រញ្ជួយ​ដី​នេះ​កើត​មាន​នា​វេលា​ម៉ោង​១១​និង​៣៤​នាទី​ម៉ោង​ក្នុងស្រុក​នៅ​កន្លែង​មួយ​ចម្ងាយ​២០០​គីឡូម៉ែត្រ ពី​ទីក្រុង NIKOLSKOYE លើ​កោះ BERING ។ ចំណុចកណ្តាល​របស់​វា​ស្ថិត​នៅ​ភាគ​ខាងលិច​ប្រជុំ​កោះ​ភ្នំភ្លើង​អា​េ​ម​រិ​ក ALEOUTIENNES ។ វា​កើត​មាន​ក្នុង​ជម្រៅ​រាក់​ត្រឹម​៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្រោម​បាតសមុទ្រ​រួច​ការ​រញ្ជួយ​ដី​ខ្លាំង​បែប​នេះ​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​បំផុត បើ​វា​កើតឡើង​មិន​ឆ្ងាយ​ពី​ដែនដី​នោះ ។

មជ្ឈមណ្ឌល​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​នៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ព្យាករណ៍​ថា រលក​យក្ស​ស៊ូ​ណា​មី​ប្រកបដោយ​គ្រោះថ្នាក់​អាច​កើត​មាននៅ​តំបន់ឆ្នេរ​សមុទ្រ​ទាំងឡាយ​ចម្ងាយ​៣០០​គីឡូម៉ែត្រ ពី​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នេះ ។

ទោះបី​យ៉ាងណា រលក​យក្ស​ទាំងនេះ​នឹង​ពុំ​អាច​ទៅ​ដល់ KAMTCHATKA ចម្ងាយ​ដល់​៥០០​គីឡូម៉ែត្រ​ពី​ចំណុចកណ្តាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ឡើយ ៕