ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​បណ្តាល​ពី​ភ្លៀង​ធ្លាក់​ខ្លាំងស្លា.ប់​76​នាក់

6 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ថា ទឹកជំនន់​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​៧៦​នាក់​នៅ​ឥណ្ឌា ។

រដ្ឋ​ដែល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​គ្រោះ​ទឹកជំនន់​

ឥណ្ឌា ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ថា ទឹកជំនន់​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧៦​នាក់​នៅ​ឥណ្ឌា ។

រដ្ឋ​ដែល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​គ្រោះ​ទឹកជំនន់​គឺ​រដ្ឋ ARUNACHAL PRADESH និង​រដ្ឋ ASSAM នា​ភាគ​ឦសាន​ប្រទេស ។ នៅ​រដ្ឋ ASSAM មនុស្ស​៦០​នាក់​ស្លាប់ ហើយ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​បង្កើត​ឡើង​តាំងពី​ចាប់ផ្តើម​រដូវភ្លៀង​ពី​ខែមេសា​មក ។

លោក RAJIB PRAKASH BARUA អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ភ្នាក់ងារ​ជួយ​សង្គ្រោះ​ថ្លែង​ថា មនុស្ស​ជា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ ហើយ​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ជំរំ​បន្ទាន់​១១៨​កន្លែង បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល ។ លោក​បន្ត​ថា ទន្លេ​សំខាន់​៥​ក្នុង​រដ្ឋ​នេះ​នៅ​មាន​កម្ពស់​ទឹក​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​នៅឡើយ ។

ចំណែក​តំបន់​មួយ​ចំនួន​នៃ​រដ្ឋ ARUNACHAL PRADESH ជួប​ប្រទះ​នឹង​ទឹកជំនន់​យ៉ាង​អាក្រក់​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​មិន​ឈប់​ឈរ​ជាង​មួ​យស​ប្តា​ហ៍ ។ មនុស្ស​យ៉ាងតិច​៥​នាក់​ស្លាប់​ដោយសារ​ការ​ហូរ​ភក់​កាលពី​ស​ប្តា​ហ៍​មុន តាម​បណ្តោយ​ព្រំដែន​ជាមួយ​ចិន ។

ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​រដ្ឋ GUJARAT ភាគ​ខាងលិច​ឥណ្ឌា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៧​នាក់ និង​បាត់​ខ្លួន​ច្រើន​នាក់ ។ ចំណែក​មនុស្ស​ច្រើន​ពាន់​នាក់​ក៏​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​ដែរ នៅ​រដ្ឋ ODISHA ភាគ​ខាងកើត​ប្រទេស ។

រដ្ឋាភិបាល​សហព័ន្ធ​បាន​អំពាវនាវ​ដល់​កងទ័ព​ឱ្យ​ជួយ​ធ្វើ​ប្រតិបត្តិការ​សង្គ្រោះ​បន្ទាន់​ក្នុង​បណ្តា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង ៕