ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រំភើបណាស់! ទោះ​បងក្លាយ​ជា​អ្វី​ក៏​​អូន​​មិន​ចោល​បង

6 ឆ្នាំ មុន

«Mirror» ​របស់​អង់គ្លេស​បាន​បង្ហាញ​ពី​ទឹកចិត្ត​របស់​លោក ​Brandon Thompson​ ជនជាតិ​អា​មេ​រិ​ក​អាយុ​៣៥​ឆ្នាំ ដែល​មាន​កំហុស​ចំនួន​៦​ករណី​ រួម​ទាំង​មាន​បទ​ចោទ​ប្រកាន់​​

«Mirror» ​របស់​អង់គ្លេស​បាន​បង្ហាញ​ពី​ទឹកចិត្ត​របស់​លោក ​Brandon Thompson​ ជនជាតិ​អា​មេ​រិ​ក​អាយុ​៣៥​ឆ្នាំ ដែល​មាន​កំហុស​ចំនួន​៦​ករណី​ រួម​ទាំង​មាន​បទ​ចោទ​ប្រកាន់​​លួច​ទ្រព្យសម្បត្តិ និង​ប្រើ​អាវុធ​ខុសច្បាប់ ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ក្នុងផ្ទះ​នៅ​រដ្ឋ​អូ​ក្លា​ហូ​ម៉ា ដោយ​កាល​ណោះ​គេ​កំពុង​រៀបចំ​ខួបកំណើត​ជាមួយ​ក្រុម​គ្រួសារ ។

ពេល​ប៉ូលិស​ចាប់ខ្លួន​នោះ​ Brandon ​បាន​លើកដៃ​ទទួលកំហុស​ដោយ​ដើរ​ចេញពីផ្ទះ​យល់ព្រម​ឲ្យ​ដាក់​ខ្នោះដៃ​តាម​សម្រួល ។ គេ​បាន​ស្នើ​សុំ​ប៉ូលិស​សុំ​គូស្នេហ៍​រៀប​ការ​ក្នុង​ពេល​នោះ ។ ក្រោយ​ពេល​ទទួល​ការ​អនុញ្ញាត គេ​ក៏​លុតជង្គង់​ទាំង​ជាប់​ខ្នោះដៃ​សុំ​ នាង ​Leandria Keith ​រៀប​ការ រួម​ទាំង​ឱប​ថើប​នៅ​មុខ​ក្រុម​គ្រួសារ ។

ក្រោយមក​នាង ​Leandria​ បាន​យក​ប្រាក់​សន្សំ​ទៅ​ធានា​លោក ​Brandon ​ឱ្យ​នៅ​ក្រៅ​ឃុំ ។ ប៉ូលិស​បាន​ដោះ​លែង​រូបគេ​ក្នុង​ថ្ងៃ​បន្ទាប់ ។

Brandon ​និយាយ​ថា ​«​ប្រសិនបើ​នាង​ស្រឡាញ់​នរណា​អ្នក​ត្រូវ​ដឹង​ថា ត្រូវ​រួមរស់​ជាមួយ​គេ ។ ខ្ញុំ​ចង់​ចាប់ផ្តើម​ជីវិត​ថ្មី ទោះបីជា​ប៉ូលិស​ត្រូវ​ចាប់ខ្លួន​ក៏​ដោយ ក៏​គ្មាន​ខ្វល់​អ្វី​ដែរ»។

នាង ​Leandria ​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ​«​ខ្ញុំ​ដឹង​ថា ​ទោះជា​បែប​ណា​ក៏​ដោយ​ ក៏​និយាយ​ថា​យល់ព្រម ខ្ញុំ​ស្រឡាញ់ ​Brandon ​ណាស់​ ព្រោះ​បាន​ឆ្លងកាត់​ពេល​វេលា​ទាំង​ល្អ និង​អាក្រក់​រួម​គ្នា​» ។

គូស្នេហ៍​នេះ​មាន​គម្រោង​រៀប​ការ​ក្រោយ​ពី​ Brandon ​រួច​ផុត​ពី​ទុក្ខទោស ។ «​ខ្ញុំ​រង់ចាំ​ដល់​ថ្ងៃ​នោះ​» Leandria​និយាយ ៕