ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីទប់ស្កាត់​អង្គែ ជ្រុះ​សក់ និង​បញ្ហា​សក់​ដទៃ​ទៀត​ក្នុង​រដូវវស្សា

6 ឆ្នាំ មុន

ជាតិ​សំណើម​ក្នុង​រដូវវស្សា​អាច​ប៉ះពាល់​ដល់​សុខភាព​សក់​របស់​អ្នក ! សក់​សំពោង​ក្លាយជា​បញ្ហា​ដ៏​លំបាក ហើយ​អ្នក​បញ្ចប់​ដោយ​ការ​ចង​សក់​របស់​អ្នក​ឡើង​ទាំងអស់ ។
ខាងក្រោម​នេះ​គឺជា​គន្លឹះ ខ្លះ​ៗ ដើម្បី​ធ្វើ​ឱ្យ​សក់

ជាតិ​សំណើម​ក្នុង​រដូវវស្សា​អាច​ប៉ះពាល់​ដល់​សុខភាព​សក់​របស់​អ្នក ! សក់​សំពោង​ក្លាយជា​បញ្ហា​ដ៏​លំបាក ហើយ​អ្នក​បញ្ចប់​ដោយ​ការ​ចង​សក់​របស់​អ្នក​ឡើង​ទាំងអស់ ។
ខាងក្រោម​នេះ​គឺជា​គន្លឹះ ខ្លះ​ៗ ដើម្បី​ធ្វើ​ឱ្យ​សក់​របស់​អ្នកមាន​សុខភាព​ល្អ និង​មាន​ភាព​រស់​រវើក​ក្នុង​រដូវវស្សា ដូច្នេះ​អ្នក​នឹង​មិន​មាន​បញ្ហា​ទាក់ទង​នឹង​សក់​ទៀត​ទេ ។

១-​ដើម្បី​ឲ្យ​សក់​រឹង​មាំ
ការ​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​គឺ​សំខាន់​ដើម្បី​ថែរក្សា​ឫស​សក់​ឲ្យ​រឹង​មាំ ។ វា​ជា​ការ​ល្អ​បំផុត​ក្នុង​ការ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន និង​ជាតិ​ដែក​នៅ​ក្នុង​រដូវវស្សា ។ ចូរ​បរិភោគ​ស៊ុត ត្រី ការ៉ុត គ្រាប់​ធញ្ញជាតិ និង​បន្លែ​ស្លឹក​បៃតង​ដើម្បី​ធ្វើ​ឲ្យ​សក់​មាន​ភាពរឹងមាំ ។

២-​ដើម្បី​ចៀសវាង​ការ​កើត​អង្គែ
លាយ​ប្រេងដូង​២​ស្លាបព្រា​ជាមួយ​ទឹកក្រូច​ឆ្មារ​២​ផ្លែ និង​ទឹកក្រូច​ឃ្វិច​១​ផ្លែ ហើយ​រុំ​កន្សែងពោះគោ​លើ​ក្បាល​បន្ទាប់​ពី​លាបទឹក​ខាងលើ​លើ​ស្បែក​ក្បាល ។ ទុក​វា​ចោល​១៥​ទៅ ២០​នាទី បន្ទាប់​មក​លាង​សក់​របស់​អ្នក​ដោយ​ប្រើ​សាប៊ូ​កក់សក់​ធម្មតា ។ ស្របគ្នា​នេះ​ដែរ​កុំ​ចង​សក់​របស់​អ្នក​តឹង​ខ្លាំង​ពេក ឬ​ប្រើ​ឧបករណ៍​ស​ម្ងួ​ត​សក់ ឬ​កៀប​សក់ ដោយសារ​កម្តៅ​ដែល​ចេញពី​ឧបករណ៍​ទាំងនេះ​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​ខូច ។

៣-​ដើម្បី​ចៀសវាង​ការ​ជ្រុះ​សក់
ចៀសវាង​ការ​ប្រើ​ក្រែ​ម​បន្ទន់​សក់ និង​ផលិតផល​ថែរក្សា​សក់ ផ្សេង​ៗ​ដែល​មាន​សារធាតុ​គីមី​ច្រើន​ខ្លាំង ។ អ្នក​មិន​ចាំបាច់​ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​រាល់ពេល​ដែល​អ្នក​កក់សក់​នៅ​រដូវវស្សា   ទេ ។ ខ្យល់មូសុង​ក្នុង​រដូវវស្សា​ធ្វើ​ឱ្យ​សក់​អ្នក​ស្ងួត ហើយ​ធ្វើ​ឲ្យ​អ្នក​ជ្រុះ​សក់​ច្រើន ។ ស្របគ្នា​នេះ​ដែរ សូម​ចៀសវាង​ការ​លាប​ពណ៌​សក់​ពីព្រោះ​វា​នឹង​ធ្វើ​ឱ្យ​សក់​កាន់តែ​ស្ងួត ។ ចៀសវាង​ការ​សិតសក់​ពេល​សក់​សើម និង​គួរ​ប្រើ​ក្រាស​សិតសក់​ឈើ​ជំនួស​ឱ្យ​ក្រាស​ប្លា​ស្ទិ​ក ។

៤-​ដើម្បី​កុំ​ឲ្យ​បាត់បង់​ជាតិ​ទឹក 
ចូរ​ទទួលទាន​ទឹក​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៧​ទៅ​៨​កែវ​ក្នុង​មួយ​ថ្ងៃ ។ វា​មិន​ត្រឹមតែ​ល្អ​សម្រាប់​ស្បែក​របស់​អ្នក​ទេ ប៉ុន្តែ​វា​ក៏​ល្អ​សម្រាប់​សក់​របស់​អ្នកផង​ដែរ ។

៥-​គេង​ឱ្យ​បាន​គ្រប់គ្រាន់
ការ​គេង​រយៈពេល​៦​ទៅ​៧​ម៉ោង​ជួយ​ពង្រឹង​ឫស​សក់ ព្រោះ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ក​ឱ្យ​មាន​ភាព​តានតឹង ហើយ​ភាព​តានតឹង​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ជ្រុះ​សក់ ៕