ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជា​ច​លករ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។ តួយ៉ាង ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់​នៅ​លើ​ពិភពលោក ដែល​បាន​រក​ឃើញ​ផ្នែក​វិទ្យាសាស្ត្រ​ច្រើន ធ្វើ​ឱ្យ​គេ​ទទួល​បានការ​វាយតម្លៃ​ថា

រាជធានី​ភ្នំពេញ ៖ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។ តួយ៉ាង ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់​នៅ​លើ​ពិភពលោក ដែល​បាន​រក​ឃើញ​ផ្នែក​វិទ្យាសាស្ត្រ​ច្រើន ធ្វើ​ឱ្យ​គេ​ទទួល​បានការ​វាយតម្លៃ​ថា ជា​ប្រទេស​មហាអំណាច​ពិភពលោក ។ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ គឺជា​ច​លករ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

បើ​យោង​តាម​របាយការណ៍​របស់​គេហទំព័រ ក្រសួងផែនការ​ឱ្យ​ដឹង​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ដោយ​គ្មាន​ជាតិ​សាសន៍​ណា​អាច​អភិវឌ្ឍន៍​ដោយ​មិន​ចាំបាច់​មាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទេ មិន​ថា​ជាតិ​សាសន៍​នោះ​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ធនធានធម្មជាតិ​សម្បូរ​ស្ដុកស្តម្ភ​ក៏​ដោយ ។

តើ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​អ្វី? វិទ្យាសាស្ត្រ គឺជា​ការ​សិក្សា​ឈ្វេងយល់​ដោយ​ពឹងផ្អែក​លើ​ការ​ពិនិត្យ និង​ការ​ធ្វើតេស្ត​សាកល្បង​រក​ការ​ពិត​ផ្ដល់​ជា​ចំណេះដឹង ដែល​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​រៀបចំ​ជា​ប្រព័ន្ធ​មួយ​សម្រាប់​បម្រើ​ប្រយោជន៍​មនុស្សជាតិ ។ រីឯ​បច្ចេកវិទ្យា គឺជា​ការ​អនុវត្ត​ជាក់ស្តែង​ពី​ចំណេះដឹង​នៃ​វិទ្យាសាស្ត្រ ។

របាយការណ៍​ដដែល​គូសបញ្ជាក់​ថា ៖ «​ប្រទេស​ជាតិ​ដែល​មានការ​អភិវឌ្ឍ​ខ្ពស់​លើ​ពិភពលោក ដូច​ជា សហរដ្ឋអាមេរិក អា​ល្លឺ​ម៉​ង់ និង​បារាំង ។​ល​។ មាន​មោទនភាព​ដោយ​ការ​រក​ឃើញ​ផ្នែក​វិទ្យាសាស្ត្រ​ជា​ច្រើន ដែល​ធ្វើ​ឱ្យ​គេត្រូវ​បាន​វាយតម្លៃ​ថា ជា​មហាអំណាច​ពិភពលោក​។ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺជា​ច​លករ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ ។ ជាតិ​មួយ​ដែល​គ្មាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ឬ​ត្រូវ​ពឹងផ្អែក​លើ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ដទៃ គឺជា​ជាតិ​សាសន៍​ដើរ​តោង​ក្រោយ​គេ ហើយ​បើ​មាន​ឯករាជ្យ ក៏​ត្រឹមតែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ។ ជាតិ​សាសន៍​នេះ​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា មិន​អភិវឌ្ឍន៍ » ។

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ផ្សារ​ភ្ជាប់​ជាមួយ​ទំនើប​កម្ម ហើយ​វា​គឺជា​ឧបករណ៍​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ឲ្យ​បាន​ឆាប់រហ័ស ។ ឧបករណ៍​ទំនើប​សម្រាប់​សម្រួល​កិច្ចការ និង​ការ​រស់នៅ​របស់​មនុស្ស គឺជា​លទ្ធផល​នៃ​ការ​រក​ឃើញ​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ។ អគ្គិសនី យន្តហោះ ទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រ និង​ម៉ាស៊ីន​ដទៃ​ទៀត មិន​អាច​ត្រូវ​បាន​បង្កើត​ដោយ​គ្មាន​ការ​រក​ឃើញ​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ឡើយ ។

របាយការណ៍​បន្ត​ថា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក៏​មាន​សារសំខាន់​ខ្លាំង​ផង​ដែរ​ក្នុង​ការ​ផលិត​ថ្នាំ និង​ការ​ព្យាបាល​ជំងឺ ។ ប្រទេស​ជាតិ​មួយ​ដែល​ខ្វះ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចាំបាច់​នៅ​ក្នុង​វិស័យ​នេះ នឹង​ត្រូវ​ពឹងផ្អែក​លើ​ប្រទេស​អភិវឌ្ឍ​ផ្សេង​ទៀត​សម្រាប់​អាទិភាព​នៃ​ប្រជាជន​របស់​ខ្លួន ។ ប្រទេស​មួយ​បែប​នេះ​មិន​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ឯករាជ្យ​ទេ ព្រោះ​ត្រូវ​អាស្រ័យ​តាមតែ​ការ​គិត​ឃើញ​នៃ​ប្រទេស​ផ្សេង​ទៀត ដែល​មាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចាំបាច់​ដើម្បីរ​ស់នឹង​គេ ។ ការ​អភិវឌ្ឍ​នៃ​ប្រទេស​មួយ​អាស្រ័យ​លើ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​ជាតិ​សាសន៍​នៃ​ប្រទេស​នោះ​មាន ឬ​ត្រូវ​រង់ចាំ​គេ​ផ្តល់​ឲ្យ ។ ប្រជាជាតិ​មាន​ភាពរឹងមាំ និង​ខ្លាំងក្លា គឺ​មាន​បច្ចេកវិទ្យា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​របស់​ខ្លួន​មាន​ផាសុកភាព និង​អានុភាព ។ ប្រទេស​ជាតិ​ដែល​គ្មាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ក៏​មិន​អាច​ចិញ្ចឹម​ប្រជាជន​របស់​ខ្លួន​បាន​ដោយសារ​តែ​វិស័យ​កសិកម្ម​ដែរ គឺ​ត្រូវការ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​សម្រាប់​ផលិត​ម្ហូបអាហារ​ឲ្យ​បាន​គ្រប់គ្រាន់ ។

ទាក់ទង​នឹង​បញ្ហា​នេះ សម្រាប់​កម្ពុជា របាយការណ៍​សង្កត់ធ្ងន់​ថា ៖ « កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ក្នុង​ការ​ចែករំលែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា និង​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ក្នុង​បំណង​ជម្នះ​ពេលវេលា​ដែល​ត្រូវ​បាន​ខ្ជះខ្ជាយ​ក្នុង​រយៈពេល​សោកនាដកម្ម​របស់​ខ្លួន ។ អាស្រ័យ​ដោយ​ធនធាន​មាន​កម្រិត វា​មាន​សារសំខាន់​ណាស់​ដែល​ការ​អភិវឌ្ឍ​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ត្រូវ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ព្រម​គ្នា និង​ផ្តោត​លើ​ទិស​ដៅ​រួម​មួយ ។ ក្នុង​ន័យ​នេះ កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​គាំទ្រ​នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ជួយ​ដល់​ការ​អភិវឌ្ឍ​ផែនការមេ​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ឆ្នាំ​២០១៤-២០២០ ដោយ​ផ្តោត​ទៅ​លើ​ការ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, ធ្វើ​ឲ្យ​កាន់តែ​សកម្ម​នូវ​បរិយាកាស​នៃ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, បង្កើត​ឲ្យ​មាន​សមត្ថភាព​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រមទាំង​ពង្រឹងសមត្ថភាព​ឧស្សាហកម្ម​ស្នូល​ផ្អែក​លើ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជា​មូលដ្ឋាន » ៕