ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man Utd ថា ខ្លួន​មិន​ដែល​គិត​ចង់​យក Ronaldo មក​វិញ​ទេ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា លោក Jose Mourinho ដែល​ជា​អ្នកចាត់ការ​ទូទៅ​ក្លឹ​ប Manchester United បាន​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​មិន​ដែល​ធ្លាប់​គិត​ថា​នឹង​យក Ronaldo ពី Real Madrid ឡើយ ព្រោះ​វា​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច ។

ការ​ត្រលប់​មក​ក្លឹ​ប​បិសាច​ក្រហម​វិញ គឺ​ត្រូវ​បាន​គេ​និយាយ​ត​ៗ​គ្នា បន្ទាប់​ពី​កីឡាករ​កំពូល Cristiano Ronaldo មានគំនិត​ចង់​ចាក​ចេញពី​ក្លឹ​ប​អធិរាជ​ស ដោយសារ​តែ​មាន​បញ្ហា​ចោទប្រកាន់​ពី​រឿង​មិន​បង់ពន្ធ​ប្រាក់​ចំណូល​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ។

កីឡាករ​លំដាប់​ពិភពលោក​រូប​នេះ ធ្លាប់​បាន​រស់នៅ​ក្នុង​ក្លឹ​ប​បិសាច​ក្រហម​អស់​រយៈពេល​៦​ឆ្នាំ មុន​នឹង​ចូល​ក្នុង​ក្លឹ​ប​អធិរាជ​ស ។ កាលពី​នៅ​លេង​ឲ្យ​ក្លឹ​ប​បិសាច​ក្រហម Ronaldo ធ្លាប់​ជួយ​ក្លឹ​ប​ឲ្យ​លើក​ពាន Premier League ៣​លើក និង​ទទួល​ជ័យ​ជំនះ​បាន​ពាន Champions League ។ ក្រោយមក​ទើប​ប្តូរ​ទៅ​ក្លឹ​ប​អធិរាជ​ស ដែល​ជា​ក្លឹ​ប​នា​ពេល​បច្ចុប្បន្ន ជាមួយនឹង​តម្លៃ​ខ្លួន ១០៤​លាន​ដុល្លារ ។

លោក Jose បាន​មាន​ប្រសាសន៍​ថា ៖ “ ពួក​យើង​មិន​ដែល​ដែល​គិត​ថា Ronaldo នឹង​ចាក​ចេញពី​ក្លឹ​ប​របស់​គេ​ទេ ព្រោះ​គេ​គឺជា​កីឡាករ​ខ្លាំង​នៅ​ក្នុង​ក្លឹ​ប ។ ពួក​យើង​ក៏​មិន​អា​ចរក​ហេតុផល​ណា ដែល​អាច​ឲ្យ Ronaldo ចេញពី​ក្លឹ​ប​អធិរាជ​ស​របស់​គេ​ដែរ ។ ខ្ញុំ​នឹង​មិន​យក​ពេល​ទៅ​គិត​រឿង​អត់​ប្រយោជន៍ ទៅ​លើ​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ ៕ ”