ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Alves បង្ហើប​ប្រាប់​ពី​មូលហេតុ​ចាក​ចេញពី​ក្លឹ​ប Juventus

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន by433.com បាន​ឲ្យ​ដឹង​ថា កីឡាករ Dani Alves បាន​បង្ហើប​ថា​ក្លឹ​ប​ចាស់​របស់​ខ្លួន​ដែល​ទើបតែ​ដើរ​ចេញ Juventus មិន​យល់​ពី​រូប​ខ្លួន ។ សូ​ម្បី​តែ Alves ចង់​ស្តាប់​តន្ត្រី​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ​ក៏​មិន​បាន​ដែរ ។

តាម​ប្រភព​ព័ត៌មាន by433.com បាន​ឲ្យ​ដឹង​ថា កីឡាករ Dani Alves បាន​បង្ហើប​ថា​ក្លឹ​ប​ចាស់​របស់​ខ្លួន​ដែល​ទើបតែ​ដើរ​ចេញ Juventus មិន​យល់​ពី​រូប​ខ្លួន ។ សូ​ម្បី​តែ Alves ចង់​ស្តាប់​តន្ត្រី​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ​ក៏​មិន​បាន​ដែរ ។

កីឡាករ​រូប​នេះ បាន​ចាក​ចេញពី​ក្លឹ​ប Juventus នា​ពេល​ថ្មី​ៗ​នេះ ហើយ​ទៅ​ចុះ​កុងត្រា​ជាមួយនឹង​ក្លឹ​ប​កំពូល​របស់​បារាំង Paris Saint-Germain កាលពី​អាទិត្យ​មុន ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

Alves បាន​និយាយ​ថា ៖ “ ជាដំបូង​ឡើយ​ខ្ញុំ​មានរឿង​ច្រើន​ណាស់​នៅ​ក្នុង​ក្លឹ​ប Juventus ព្រោះ​ពូក​គេ​មិន​យល់​ពី​ខ្ញុំ​ទាំង​នៅ​លើ​តារាង និង​នៅ​ក្រៅ​តារាង​ប្រកួត ។ វា​ទាមទារ​ពេលវេលា ដើម្បី​ឲ្យ​ពួក​យើង​អាច​យល់​គ្នា​បាន​ខ្លះ ហើយ​ពេល​នេះ​គឺជា​លទ្ធផល​ដែល​ពួក​យើង​យល់​គ្នា​បាន ។ ”

លោក​បាន​បន្ត​ថា ៖ “ ពួក​គេ​បាន​ហាមឃាត់​មិន​ឲ្យ​កីឡាករ​ស្តាប់​តន្ត្រី​នៅ​ក្នុង​បន្ទប់​ផ្លាស់​ខោអាវ ។ ខ្ញុំ​មិន​អាច​រស់​ដោយ​គ្មាន​តន្ត្រី និង​ការ​រាំ​សប្បាយ​បាន​ឡើយ ។ ខ្ញុំ​មិនមែន​ជា​មនុស្ស​គិត​ឆ្កួត​ៗ ថា​ចង់​ប្តូរ​ច្បាប់​របស់​ក្លឹ​ប​ទេ ។ មនុស្ស​ផ្សេង​គ្នា មាន​របៀប​ផ្សេង​ៗ​គ្នា​ក្នុង​ការ​កំសាន្ត​អារម្មណ៍ ។ ខ្ញុំ​សុខចិត្ត​ដើរ​ចេញ ។ ”

គួរ​បញ្ជាក់​ផង​ដែរ​ថា Alves បាន​នៅ​ក្នុង​ក្លឹ​ប Juventus បាន​ត្រឹមតែ​មួយ​រដូវ​កាល​ប៉ុណ្ណោះ ។ នា​ពេល​នេះ រូបគេ​បាន​ចាកចេញ​ទៅ​ក្លឹ​ប​បារាំង​វិញ​ហើយ ៕