ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ឲ្យ McGregor ថា​អត់​លុយ​ទិញ​អាវធំ​ពាក់​ទៀត Floyd អួត​នាឡិកា​តម្លៃ​1.4​លាន​ដុល្លារ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​លុយ​វាល់​គីប Floyd Mayweather

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​លុយ​វាល់​គីប Floyd Mayweather បាន​ពាក់​នាឡិកា​ប្រណិត​ម៉ាក Hublot ដែល​មាន​តម្លៃ​ដល់​ទៅ​១.៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជាមួយនឹង​គ្រឿងអលង្ការ​ផ្សេង​ទៀត នៅ​ក្នុង​ជំនួប​ឌឿ​ដង​ពាក្យ​សម្តី​ជា​លើក​ចុង​ក្រោយ​មុន​ថ្ងៃ​ប្រ​កូត​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ 

ជា​ការ​ពិត​ណាស់ នៅ​ថ្ងៃ​សុក្រ​នេះ​មាន​មនុស្ស​ជា​ច្រើន​បាន​ចូលរួម​ទស្សនា​សង្គ្រាមពាក្យសម្តី រវាង​កីឡាករ​ប្រដាល់​លំដាប់ថ្នាក់​ពិភពលោក Floyd Mayweather និង Conor McGregor ។ Floyd បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​ប្រៀប​ជាង​ដៃគូ​ប្រយុទ្ធ ដោយ​ប្រើប្រាស់​ទ្រព្យធន​ដ៏​ហូរហៀរ​របស់​ខ្លួន ។ ម្យ៉ាងវិញទៀត ការ​ពាក់​នាឡិកា​តម្លៃ​មហាសាល​នេះ​គឺ​ដោយសារ​តែ McGregor ធ្លាប់​ថា​ឲ្យ Floyd ថា​គ្មាន​លុយ​ទិញ​អាវធំ​ពាក់​នឹង​គេ ព្រោះ​ជាប់​រឿង​ក្តីក្តាំ​ង​ពន្ធ ។ 

គួរ​បញ្ជាក់​ថា ការ​ធ្វើ​សង្គ្រាមពាក្យសម្តី​រវាង​គូប្រយុទ្ធ​ខាងលើ​បាន​បញ្ចប់​ហើយ​នៅ​ទីក្រុង​ឡុ​ង ចក្រភព​អង់គ្លេស ក្រោយ​ពី​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ធំ​ៗ៣​រួច​មក​ហើយ​នៅ​សហរដ្ឋអាមេរិក ដែល​រូ​ម​មាន Los Angeles, Toronto និង New York ៕