ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្បករ​ខ្មែរមាន​គោល​ការ​ដឹកនាំ​បែប​ណាខ្លះ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហាញ​គោលការណ៍​៦​ចំណុច​សម្រាប់​អាណត្តិ​ដឹកនាំ​ថ្មី​របស់​ខ្លួន ។

គោលការណ៍​ទាំង​៦​ចំណុច​ដែល​បាន​ដាក់​ចេញ​នោះ​ត្រូវ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​បង្ហាញ​គោលការណ៍​៦​ចំណុច​សម្រាប់​អាណត្តិ​ដឹកនាំ​ថ្មី​របស់​ខ្លួន ។

គោលការណ៍​ទាំង​៦​ចំណុច​ដែល​បាន​ដាក់​ចេញ​នោះ​ត្រូវ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ចាត់ទុកជា​គោលការណ៍​គ្រឹះ​មួយ​ដ៏​សំខាន់​សម្រាប់​រូប​នាង ហើយ​នាង​បាន​ប្តេជ្ញា​ចិត្តនឹង​ធ្វើ​វា​ឲ្យ​បាន ។

គោលការណ៍​ទាំង​៦​ចំណុច​នោះ​រួម​មាន ទី​១-​មាន​គោលការណ៍​បង្កើត​ទិវា​សិល្បករ​ខ្មែរ ថ្នាក់​ជាតិ ដើម្បី​ជា​ឱកាស​ជួបជុំ​គ្នា​រវាង​សិល្បករ​ចាស់​ក្មេង បង្ហាញ​ពី​សាមគ្គីភាព ការ​យកចិត្ត ទុកដាក់ និង​ជា​ការ​គោរព​ដឹងគុណ​ចំពោះ​វរ​សិល្បករ​ផង​ដែរ ។

ទី​២-​បង្កើត​ឲ្យ​មាន​ប័ណ្ណសម្គាល់ខ្លួន​សិល្បករ​ស្របច្បាប់​ចេញ​ដោយ​សមាគម និង​ទទួលស្គាល់​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។ តាម​រយ​:​ប័ណ្ណសម្គាល់ខ្លួន​សិល្បករ នឹង​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជាតិ​នានា ក៏​ដូច​ជា​ការ​បញ្ចុះតម្លៃ​ពី​ស្ថាប័ន​ដៃគូ​រដ្ឋ និង​ឯកជន ។

ទី​៣-​បង្កើត​មជ្ឈមណ្ឌល​សិល្ប​:​ខ្មែរ ដើម្បី​សិល្បករ​ជើង​ចាស់​អាច​ផ្ទេរ​ចំណេះដឹង ជំនាញ​ទៅ​ដល់​កូនចៅ ឬ​សិល្បករ​ជំនាន់​ក្រោយ ក៏​ដូច​ជា​ផ្តល់​ការងារ​ដល់​សិល្បករ​ចាស់ជរា​ដែល​បាត់បង់​សមត្ថភាព​ការងារ ។

ទី​៤-​បន្ត​ប្រារព្ធ​កម្មវិធី​មូលនិធិ​សិល្បៈ​ចាស់ជរា​មួយ​ឆ្នាំ​ម្តង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​សិល្បករ​ចាស់ជរា​ដែល​បាត់បង់​សមត្ថភាព​ការងារ និង​ជីវភាព​ខ្សត់ខ្សោយ ។

ទី​៥-​ផ្តល់​សេវា​មេធាវី និង​គាំពារ​ផ្លូវច្បាប់​ដល់​សិល្បករ មិន​ថា​មានឈ្មោះ​ល្បីល្បាញ ឬ​ទើប​ប្រឡូក​ចូល​ក្នុង​សិល្ប​: ។

ទី​៦-​បង្កើត​ឲ្យ​មាន​ព្រឹ​តិ្ត​ប​ត្រ​ព័ត៌មាន​ប្រចាំខែ​ដើ​ម្ប​ផ្សព្វផ្សាយ​ការងារ​សមាគម​លើ​គេហទំព័រ​និង Facebook Page ផ្លូវការ ។

ជា​ការ​កត់សម្គាល់​ក្រៅ​អំពី​ការ​ដាក់​ចេញ​គោលការណ៍​ទាំង​៦​ចំណុច​នោះ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី អ្ន​ង​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សន្យា​ក្នុង​ឱកាស​ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ថា «​បើ​ទោះបីជា​ខ្លួន​ឡើង​ដល់​កម្រិត​ណា​ក្តី រស់នៅ​ក្នុង​កម្រិត​ណា​ក៏​នាង​ខ្ញុំ​នឹង​មិន​បោះបង់​ចោល​ឈាមជ័រ​ជា​សិល្បៈ និង​ការងារ​ជា​អ្នកសិល្បៈ​របស់​នាង​ខ្ញុំ​ជា​ដាច់ខាត ។ ទន្ទឹម​នឹង​នោះ​ឪពុក​ម្តាយ បងប្អូន​ដែល​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​ដូច​គ្នា ដាច់ខាត​ខ្ញុំ​នឹង​មិន​ឲ្យ​អ្នក​ណា​ម្នាក់​មើលងាយ​ពួក​គាត់ និង​ទុក​ឲ្យ​ពួក​គាត់​នៅ​ឯកោ​ឡើយ​» ៕