ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ទឹកជំនន់ និង​ខ្យល់ព្យុះ​នៅ​ចិន

6 ឆ្នាំ មុន

ចិន ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ថា មនុស្ស​១៨​នាក់​ស្លា.ប់ ហើយ​១៨​នាក់​ទៀត​បាត់​ខ្លួន ក្រោយ​ទឹកជំនន់​នៅ​ទីក្រុង​ជី​លី​ន ភាគ​ឦសាន​ចិន ។

ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងកើត​ខេត្ត​ជី​លី​ន កាលពី​

ចិន ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ថា មនុស្ស​១៨​នាក់​ស្លាប់ ហើយ​១៨​នាក់​ទៀត​បាត់​ខ្លួន ក្រោយ​ទឹកជំនន់​នៅ​ទីក្រុង​ជី​លី​ន ភាគ​ឦសាន​ចិន ។

ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងកើត​ខេត្ត​ជី​លី​ន កាលពី​ថ្ងៃ​ទី​១៣ និង​១៤ កក្កដា រួច​បង្ក​ឱ្យ​មាន​ទឹកជំនន់​ក្នុង​ផ្នែក​យ៉ាង​ធំ​នៃ​ខេត្ត​នេះ ។ ទីក្រុង​ជី​លី​ន​ជួប​ប្រទះ​ទឹកជំនន់​យ៉ាង​អាក្រក់​បំផុត រួច​មនុស្ស​ជាង​១១០.០០០​នាក់​ត្រូវ​ជម្លៀស​ចេញ ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​មាន​កម្លាំង​ដល់​ទៅ​៣២.៣៦០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​ទីក្រុង​នេះ ដើម្បី​ជួយ​កាយ​ភក់ និង​ប្រមូល​បំណែក​នានា​ចេញ ជួសជុល​ស្ពាន​ទាំងឡាយ ព្រមទាំង​បណ្តាញ​ទូរគមនាគមន៍ និង​អគ្គិសនី ។

ម្យ៉ាងទៀត​ប្រទេស​ចិន​នា​ថ្ងៃ​ទី​១៦ កក្កដា បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​នៃ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ TALAS ដែល​ត្រូវ​បោកបក់​លើ​ខេត្ត​ហៃ​ណា​ន់ និង​ឈូង​សមុទ្រ BEIBU ។ នា​ថ្ងៃ​ទី​១៦ កក្កដា វេលា​ម៉ោង​១០​ព្រឹក ភ្នែក​របស់​ព្យុះ TALAS ជា​ព្យុះ​ទី​៤​ប្រចាំឆ្នាំ​ស្ថិត​នៅ​ពីលើ​សមុទ្រ​ចិន​ខាងត្បូង និង​ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ ភាគ​និរតី​ក្រុង​សាន​យ៉ា ។

ក្នុង​សេចក្តី​ប្រកាស​មួយ​មជ្ឈមណ្ឌល​ឧតុនិយម​ជាតិចិន​បាន​ព្យាករណ៍​ថា ព្យុះ TALAS នឹង​បោកបក់​ឆ្ពោះទៅ​ភាគ​ពាយ័ព្យ​សំដៅ​ឈូង​សមុទ្រ BEIBU ហើយ​នា​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា បោកបក់​ដល់​ឆ្នេរសមុទ្រ​ភាគ​ឦសាន​ប្រទេស​វៀតណាម ។

ព្យុះ​នេះ​អាច​ចុះ​ថយកម្លាំង​ទៅ​វិញ ហើយ​រលាយ​បាត់​យ៉ាង​ឆាប់​ក្រោយ​បោកបក់​ដល់​ដែនដី ។

ព្យុះ​ទី​ហ្វុ​ង TALAS ពេល​បោកបក់​លើ​ប្រទេស​ជប៉ុន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​បំផុត ព្រមទាំង​ញ៉ាំង​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​អាក្រក់ ៕