ជាតិ » ព្រឹត្តិការណ៍សង្គម

ភ្លៀង​៩​យប់​៩​ថ្ងៃ​ជាប់​គ្នា​ហើយ នៅកោះកុង

ដោយ ៖ ម៉ៅ គឹមហេង   

ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៥:២០   (17-07-2017 15:20)

ខេត្តកោះកុង ៖ ភ្លៀង​រយៈពេល​៩​យប់​៩​ថ្ងៃ​ជាប់​គ្នា​ហើយ រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ ភ្លៀង​ទាំង​យប់​ទាំង​ថ្ងៃ ។ ហើយ​ខណៈ​នេះ ទីរួមខេត្ត​កោះកុង​ពោរពេញ​ទៅ​ដោយ​ជំនន់​ទឹកភ្លៀង ។ ពលរដ្ឋ​ដែល​ប្រកប​មុខរបរ​នេសាទ មានគ្រួសារ​ខ្លះ​ដាច់​ពេល​ម្តងម្កាល ជា​ពិសេស​បងប្អូន​ពលរដ្ឋ​ខ្មែរឥស្លាម រស់នៅ​ចំណុច​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង សូម​អំពាវនាវ​អាជ្ញាធរ​គ្រប់​ថ្នាក់​ចុះ​ពិនិត្យ​មើល​ផង ៕