ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់ល្បែង​ក្រពុលមុខ​បា.ញ់​សម្លា.ប់​អ្នក​ចែក​បៀ

6 ឆ្នាំ មុន

«The Sun»​របស់​អង់គ្លេស​ផ្សាយ​ថា បុរស​ម្នាក់​បា.ញ់​សម្លា.ប់​មនុស្ស​២​នាក់​នៅ​កា​ស៊ីណូ​មួយ​របស់​ស៊ី​លី មុន​ពេល​សម្លា.ប់​ខ្លួនឯង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​ចាញ់ល្បែង ។

លោក​Ovaldo Campos Azocar​ពេទ្យសត្វ​អាយុ​៤២​ឆ្នាំ បាន​

«The Sun»​របស់​អង់គ្លេស​ផ្សាយ​ថា បុរស​ម្នាក់​បាញ់​សម្លាប់​មនុស្ស​២​នាក់​នៅ​កា​ស៊ីណូ​មួយ​របស់​ស៊ី​លី មុន​ពេល​សម្លាប់​ខ្លួនឯង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក បន្ទាប់​ពី​ចាញ់ល្បែង ។

លោក​Ovaldo Campos Azocar​ពេទ្យសត្វ​អាយុ​៤២​ឆ្នាំ បាន​ចាញ់​អស់ប្រាក់​ជាង​២០.០០០​ផោន ឬ​២៥.០០០​ដុល្លារ នៅ​កា​សុ​ី​ណូ​«Monticello»​ក្រុង​សាន​ទី​យ៉ា​ហ្គោ ប្រទេស​ស៊ី​លី ។ វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ថា បុរស​នោះ​ក្រោក​ពី​តុ​ក៏​ដក​កាំភ្លើង​បាញ់​ទៅ​លើ​អ្នក​ចែក​បៀ​ប្រុស​-​ស្រី​ចំនួន​២​នាក់ ។ ប៉ូលិស​ឱ្យ​ដឹង​ថា នៅ​មាន​អ្នក​រង​របួស​៦​នាក់​ទៀត ហើយ​ពួក​គេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

លោក​សឺ​ជី​អូ ហ្សា​ម៉ូ​រ៉ា​ណូ វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​បញ្ជាក់​ថា​«​ក្នុង​ចំណោម​អ្នក​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​២​នាក់​របួសធ្ងន់ ហើយ​មាន​ម្នាក់​ក្នុង​ចំណោម​នោះ​គ្រាប់​បាន​ធ្លុះ​ដើមទ្រូង ចំណែក​ម្នាក់​ទៀត​រង​របួស​ត្រង់​សួត បច្ចុប្បន្ន​អាការ​របស់​ពួក​គេ​ធូរស្រាល​ហើយ​» ៕