ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាត់ សុ​ឃី​ម ទៅ​ជួបពេទ្យ​ថៃ​ចង់បាន​កូនភ្លោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ចង់​បានកូន​បន្ថែម​ទៀត​ជា​កូនភ្លោះ ។

ការ​ប្រកាស​ពី​ការ​ចង់បាន​កូនភ្លោះ​របស់​ខាត់ សុ​ឃី​ម បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​ខាត់ សុ​ឃី​ម បាន​ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ចង់​បានកូន​បន្ថែម​ទៀត​ជា​កូនភ្លោះ ។

ការ​ប្រកាស​ពី​ការ​ចង់បាន​កូនភ្លោះ​របស់​ខាត់ សុ​ឃី​ម បន្ទាប់​ពី​នាង និង​ស្វាមី បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​រយៈពេល​៤​ថ្ងៃ ដើម្បី​ពិនិត្យ​សុខភាព ។

តាម​រយៈ​រូបថត​ជាមួយ​ស្វាមី អ្នក​នាង​ខាត់ សុ​ឃី​ម បាន​បង្ហាញ​សារ​ប្រាប់​ទស្សនិកជន​ថា «​ទៅ​ពិនិត្យ​សុខភាព ព្រោះ​ចង់បាន​កូនភ្លោះ​»​។

ការ​ប្រកាស​របស់​នាង​ខាត់ សុ​ឃី​ម ធ្វើ​ឲ្យ​ទស្សនិកជន និង​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ជូនពរ​ដល់​នាង​ឲ្យ​បាន​សម្រេចការ​ប៉ងប្រាថ្នា​មួយ​នេះ ។

ឆ្លើយ​តប​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ក្រៅពី​ពាក្យ​អរគុណ អ្នក​នាង​ខាត់ សុ​ឃី​ម បញ្ជាក់​ថា ក្តី​ប្រាថ្នា​របស់​នាង​មិនដឹង​បាន​សម្រេច ឬ​យ៉ាងណា​ទេ ខណៈ​ពេល​ដែល​នាង​ធ្លាប់​វះកាត់​ចំនួន​២​ដង​រួច​មក​ហើយ។

អ្នក​នាង​ខាត់ សុ​ឃី​ម រៀប​មង្គលការ​ជាមួយ​តារា​សម្តែង​វ័យក្មេង​ជាង​ខ្លួន​គឺ​លោក​អុ​ិ​ន សុ​ផា​ណូ កាលពី​ចុងឆ្នាំ​២០១២ ។ អ្នក​ទាំង​ពីរ​មានកូន​ស្រី​មួយ​តាម​រយៈ​វះកាត់ ៕