ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ក្រួស​កិន​អូស​ម៉ូតូ​ជាង​៥០​ម៉ែត្រ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​គ្រួ​ស​មួយ​គ្រឿង​បាន​ចុច​ស៊ី​ផ្លេ​ដាក់​ម៉ូតូ​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ភ្ញាក់​ដួល​ម៉ូតូ​ត្រូវ​រថយន្ត​ដឹក​ក្រួស​បើក​មក​ពីក្រោយ​បើក​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​៥០​ម៉ែត្រ​ទើប​ឈប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ដឹក​គ្រួ​ស​មួយ​គ្រឿង​បាន​ចុច​ស៊ី​ផ្លេ​ដាក់​ម៉ូតូ​ធ្វើ​ឲ្យ​អ្នក​បើក​ម៉ូតូ​ភ្ញាក់​ដួល​ម៉ូតូ​ត្រូវ​រថយន្ត​ដឹក​ក្រួស​បើក​មក​ពីក្រោយ​បើក​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត​អូស​៥០​ម៉ែត្រ​ទើប​ឈប់ ចំណែក​អ្នក​ជិះ​ម៉ូតូ​រង​របួសស្រាល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​បី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និក ពណ៌​ស អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០១១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​បើក​មក​ពីក្រោយ​មួយ​គ្រឿង​ទៀត​ម៉ាក FUSO ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០២ ៣ ៧០១២ ជា​ប្រភេទ​រថយន្ត​ប៊ែ​ន​ដឹក​ក្រួស បើកបរ​ដោយ​បុរស​ម្នាក់​បាន​ចុច​ស៊ី​ផ្លេ​ធ្វើ​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ភ្ញាក់​ហើយ​ដួល​ម៉ូតូ​ក៏​ត្រូវ​រថយន្ត​បើក​មក​ពីក្រោយ​រួច​កិន​អូស​ទៅ​មុខ​បាន​ជាង​៥០​ម៉ែត្រ​ទើប​ឈប់​រថយន្ត​បណ្តាល​ឱ្យ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ។ ភ្លាម​នោះ​អ្នក​បើករថយន្ត​បង្ក​បាន​បើកទ្វារ​រថយន្ត​លោត​ចុះ​ហើយ​ព្យាយាម​រត់គេច​ខ្លួន​តែ​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឃាត់ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មិន​បង្ក​អោយ​មាន​អ្នក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​គ្រាន់តែ​រង​​របួសស្រាល ព្រោះ​ភ្លាម​ៗ​នោះ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​បាន​លោត​ចេញពី​ម៉ូតូ​ទាន់​ពេល​វេលា ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ទាក់​ទង​ហៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថ​យន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង​ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​​ក្រោយ ៕