ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ច្នៃ​ដឹក​ដី​បុក​កុងតឺន័រ​ពីក្រោយ ស្លា.ប់​២​នាក់​នៅ​ន​២​ង​កន្លែង

6 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​ច្នៃ​ដឹក​ដី​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​២​នាក់​កៀប​ជាប់​នៅ​ក្នុង​រថយន្ត​ដឹក​ដី​ដាច់ខ្យល់​ស្លា.ប់​យ៉ាង​

ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាង​រថយន្ត​ច្នៃ​ដឹក​ដី​បុក​រថយន្ត​កុងតឺន័រ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​២​នាក់​កៀប​ជាប់​នៅ​ក្នុង​រថយន្ត​ដឹក​ដី​ដាច់ខ្យល់​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លួ​វ​ជាតិ​លេខ​១ ត្រង់​ចំណុច​ជិត​ផ្លូវបត់​ចូល​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ថ្មី ចន្លោះ​គីឡូម៉ែត្រ​លេខ​២៩-៣០ ស្ថិត​ក្នុងភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដកណ្ដាល​។

ប្រភព​ព័ត៌មាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កុងតឺន័រ​ម៉ាក​DONGFENG.KININD ពណ៌​ស​ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3C-9060​បើកបរ​ក្នុង​ទិស​ដៅ​ភ្នំពេញ​.​អ្នក​លឿង លុះ​មក​ដល់​ចំណុច​ខាងលើ​ផ្លូវ​មាន​ស្ថានភាព​ចង្អៀត​ក៏​បាន​បន្ថយល្បឿន​ស្រាប់តែ​រថយន្ត​កែ​ច្នៃ​បែន​ដឹក​ដី​ពណ៌​ខៀវ​គ្មាន​ផ្លា​ក​លេខ បើកបរ​ស្រប​ទិស​គ្នា​ជាន់​ហ្វ្រាំង​មិន​ទាន់​បុក​ពីក្រោយ​(​រថយន្ត​កុងតឺន័រ​)​ពេញទំហឹង បណ្តាល​ឲ្យ​រួញ​កៀប​ជាប់​មនុស្ស​២​នាក់​កៀប​ជាប់​ដាច់ខ្យល់​ស្លាប់​នៅ​ក្នុង​រថយន្ត​បែន​ដឹក​ដី​មួយ​រំពេច​។ ជន​រង​គ្រោះ​ទាំង​២​នាក់​ដែល​ស្លាប់​នោះ ទី​១.​ឈ្មោះ លន់ ទិ​ត្យ​ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ទី​២.​ឈ្មោះ មាន សំ​បាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ដង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ជាមួយ​គ្នា​។

ចំណែក​តៃកុង​រថយន្ត​បែន​ដឹក​ដី និង​តៃកុង​រថយន្ត​កុងតឺន័រ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។ ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ចរាចរណ៍​ផ្លួ​វ​គោក​។ រីឯ​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​រិះគន់​ថា ត្រង់​ចំណុច​ផ្លូវ​ចូល​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ថ្មី​នេះ តែងតែ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួសធ្ងន់​ស្រាល​ជា​ញឹកញាប់​ដោយសារ​តែ​រថយន្ត​កុងតឺន័រ​ចេញ​.​ចូល​ដឹក​ទំនិញ​ទាំងនោះ តៃកុង​ភាគច្រើន​ក្មេង​ស្ទាវ​ៗ​បើកបរ​លឿន​ៗ​ត្រូវ​បត់​គឺ​បត់​ភ្លាម គ្មាន​ស៊ី​ញ៉ូ​ឲ្យ​សញ្ញា​សូម​ផ្លូវ​នោះ​ទេ ហើយ​ជូន​កាល​ឈប់​ចត​ត្រៀបត្រា អនាធិបតេយ្យ​គ្មាន​សណ្តាប់ធ្នាប់​ពាសពេញ​លើ​ដងផ្លូវ​ជាតិ​លេខ​១ បង្ក​ការ​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ទាំងថ្ងៃទាំងយប់​៕