ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​! មក​នៅ​ស្រុក​គេ​ហើយ ហ៊ាន​ធ្វើ​បែប​នេះ​ទៀត

6 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ជនសង្ស័យ​៣​នាក់ មាន​ជនជាតិ​វៀតណាម និង​ឥ​ស្លា​ម ត្រូវ​កម្លាំង នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​មនុស្ស​ខុសច្បាប់​។​ជន​ទាំង​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួ​នៅ

ខេត្តក្រចេះ ៖ ជនសង្ស័យ​៣​នាក់ មាន​ជនជាតិ​វៀតណាម និង​ឥ​ស្លា​ម ត្រូវ​កម្លាំង នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​មនុស្ស​ខុសច្បាប់​។​ជន​ទាំង​៣​នាក់​ត្រូវ​បាន​ចាប់​ខ្លួ​នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ហើយ​ការ​ចាប់ខ្លួន​ពួក​គេ គឺ​ធ្វើ​ឡើង​ទៅ​តាម​បណ្តឹង​របស់​លោក​មេ​ភូមិ​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​នារី​៣​នាក់​នៅ​ភូមិ​សំបួរ​សែន​ជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ឲ្យ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ប្រ​ទស​អា​រ៉ាប់​។

ជន​ទាំង​សង្ស័យ​ទាំង​៣​នាក់​នេះ គឺ​១.​ឈ្មោះ ចាំ ហា​លី​ម អាយុ​៣៥​ឆ្នាំ ជនជាតិ​ឥ​ស្លា​ម ២.​ឈ្មោះ ចាម មហា​មាត់​អា​លី អាយុ​២៤​ឆ្នាំ ជនជាតិ​ស្លា​ម និង​៣.​ឈ្មោះ ចាម ធី​វ អាយុ​៤៨​ឆ្នាំ ជន​ជាត​រិ​វៀតណាម ពួក​គេ​ទាំង​៣​នាក់​រស់នៅ​ប្រទេស​វៀតណាម​។

អធិការ​នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​កម្លាំង​នគរបាល​ទទួល ព័ត៌មាន​ពី​លោក​មេ​ភូមិ​លើ​ករណី​ជួញដូរ​មនុស្ស​ខុសច្បាប់​នេះ កម្លាំង​បាន​ស្រាវជ្រាវ​ចាប់​ពួក​គេ​ទាំងនេះ​បាន​ភ្លាម​ៗ​ផង​ដែរ ។ ជាមួយ​គ្នា​នេះ ក៏​នៅ​មាន​នារី​រង​គ្រោះ​៣​នាក់​ទៀត តែ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាច់ញាតិ​វិញ គ្រាន់តែ​អប់រំ​ពួក​គេ​កុំ​ឲ្យ​ជឿ​តាម​ការ​បោក​បញ្ឆោត​របស់​ក្រុម​មេខ្យល់​ទៅ​រក​ការងារ​ធ្វើ​ខុសច្បាប់​។ ហើយ​ជន​ទាំងនេះ​ជា​មុខសញ្ញា​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​មនុស្ស​ថ្មី​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់​ពី​មានមុខ​សញ្ញា​ប្រុស​-​ស្រី​ជា​ច្រើន​ក្នុង​ករណី​នេះ ហើយ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ក្នុងអំឡុងពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ​ជាប់​ៗ​គ្នា​រួច​មក​នោះ​៕