ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​រ៉ា ប៊ុ​ណ្ណា រង​ការ​រិះគន់យ៉ាង​​ខ្លាំង​ចំពោះ​បទ «​តារា​បែក​ស្លុយ​2017»

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា តារា​សម្តែង និង​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​រិះគន់​ចំពោះ​ការ​ច្រៀង​បទ​ចម្លង​ពី​ថៃ គឺ​បទ​«It បែក​ស្លុយ​» ។ ប្រការ​នេះ​ហើយ​

រាជធានី​ភ្នំពេញ ៖ លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា តារា​សម្តែង និង​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​បាន​ធ្វើ​ឱ្យ​ផ្ទុះ​ការ​រិះគន់​ចំពោះ​ការ​ច្រៀង​បទ​ចម្លង​ពី​ថៃ គឺ​បទ​«It បែក​ស្លុយ​» ។ ប្រការ​នេះ​ហើយ​ថៅកែ​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី បញ្ជា​ក់ថាបទ​នោះ​មែន​ជា​របស់​ផលិតកម្ម​លោក​ទេ ។

បទ​ចម្រៀង​របស់​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា ដែល​ទើប​ចេញផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​មាន​ចំណងជើង​ថា​«​តារា​បែក​ស្លុយ​២០១៧»​ជា​បទ​ចម្រៀង​ចម្លង​ពី​ប្រទេស​ថៃ ។ បទ​នេះ​រង​ការ​រិះគន់ និង​តិះដៀល​ខ្លាំង​ពី​មហាជន ។ ម្ចាស់​ផលិតកម្ម​Galaxy​លោក​ឡេ​ង ណា​វ៉ា​ត្រា​បាន​ច្រានចោល​ថា​បទ​ចម្រៀង​«​តារា​បែក​ស្លុយ​២០១៧» មិនមែន​ជា​របស់​ផលិតកម្ម​លោក​ទេ​ទោះបី​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម​លោក​ក្តី ។ «​ចម្រៀង​ដែល​ច្រៀង ហើយ​គេ​ជេរ​តិះដៀល​ឡើង​កក្រើក​ហ្វេ​ស​ប៊ុ​ក​នេះ​គឺ​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា ផលិត​លេង​កម្សាន្ត​នោះ​ទេ ។ ខ្ញុំ​អត់​យក​បទ​ដែល​គេ​រិះគន់​នោះ​មក​ដាក់​ក្នុង​ផលិតកម្ម​ខ្ញុំ​ឡើយ ។ បើ​ទោះជា​ម៉ា​រ៉ា ប៊ុ​ណ្ណា ផលិត​បាន​បទ​ផ្ទាល់ខ្លួន​ច្រើន​ក៏​មក​ដល់​ដៃ​ខ្ញុំ​ជា​ថៅកែ​ត្រូវ​តែ​ពិនិត្យ​ដែរ​» ។

ឆ្លើយ​តប​នឹង​ការ​គាំទ្រ​បទ​«​ឱ្យ​តែ​គិត​ចេះ​តែ​ចង់​យំ​»​ជា​បទ​ស្នាដៃ​ខ្មែរ​នោះ​លោក​ឡេ​ង ណា​វ៉ា​ត្រា សន្យា​ថា​នឹង​បន្ត​ដាក់​ដើមទុន​ជា​ច្រើន​ទៀត​ផលិត​បទ​ចម្រៀង ។

ថៅកែ​ផលិតកម្ម​លោក​ឡេ​ង ណា​វ៉ា​ត្រា នៅ​តែ​ប្រកាន់​ជំហរ​លើក​ស្ទួយ​តារាចម្រៀង​ម៉ា​រ៉ា ប៊ុ​ណ្ណា​ដដែល​ទោះ​រង​ការ​រិះគន់​បែប​ណា​ក្តី ។

ចំពោះ​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​ចំពោះ​បទ​ចម្រៀង​របស់​លោក​ដែល​រង​ការ​រិះគន់​នោះ​ទេ ៕