បើកុំតែក្រឡាប់ ស្មានថាចាប់បាន? សង្ស័យចរចាដោះលែង
ខេត្តរតនគិរី ៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាប់បានតែរថយន្តដឹកឈើណាដែលខូចក្រឡាប់ ឬបែកកង់ធ្លាក់ផ្លូវទៅមុខលែងរួច ជាក់ស្តែងដូចជាថ្ងៃនេះតែម្តង នៅវេលាម៉ោងប្រមាណ
ខេត្តរតនគិរី ៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាប់បានតែរថយន្តដឹកឈើណាដែលខូចក្រឡាប់ ឬបែកកង់ធ្លាក់ផ្លូវទៅមុខលែងរួច ជាក់ស្តែងដូចជាថ្ងៃនេះតែម្តង នៅវេលាម៉ោងប្រមាណ
ខេត្តរតនគិរី ៖ កម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាប់បានតែរថយន្តដឹកឈើណាដែលខូចក្រឡាប់ ឬបែកកង់ធ្លាក់ផ្លូវទៅមុខលែងរួច ជាក់ស្តែងដូចជាថ្ងៃនេះតែម្តង នៅវេលាម៉ោងប្រមាណ១២ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ មានរថយន្តបាឡែន ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 2A-0535 មានផ្ទុកឈើប្រណីតប្រភេទធ្នុងពេញប្រៀបតែម្តង។ រថយន្តនេះបើកបរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចផ្លូវកែងក៏ជ្រុលចង្កូតកាច់មិនទាន់ធ្លាក់ផ្លូវចូលក្បែររបងអ្នកភូមិទៅមុខ ឬថយក្រោយមិនរួចតែម្តង ហេតុការណ៍នេះស្ថិតក្នុងភូមិអូរកន្ទឹល សង្កាត់បឹងកន្សែង ក្រុងបានលុង ។
ស្រាប់តែមានក្រុមអ្នកកាសែតជាច្រើមកចោមរោមថតរូប និងយកព័ត៌មាន ទើបគេឃើញកម្លាំងមកធ្វើការឡោមព័ទ្ធស្ទាក់ចាប់ ហើយរឹបអូសយកទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ប៉ុន្តែមិនធ្វើការរើឈើនោះចេញពីក្នុងរថយន្ត ដើម្បីរាប់វាស់វែងភ្លាមៗនោះទេ ព្រោះមានគេស្តាប់លឺមានថៅកែទូរស័ព្ទមកសុំសំរួលដោះស្រាយវិញ។ រហូលដល់រសៀលថ្ងៃដដែលនោះ ទើបសមត្ថកិច្ចធ្វើការវាស់វែង ប៉ុន្តែនៅមិនទាន់មានលទ្ធផលយ៉ាងណាទេ ឯម្ចាស់រថយន្តនោះ ក៏គេពុំទម្លាយឱ្យដឹងដែរ ព្រោះរថយន្តជាច្រើនដែលរងការខូចជាប់ផុង ឬបែកកង់ដែលកម្លាំងបង្ក្រាបកន្លងមកនោះ ក៏ពុំដឹងថា មានម្ចាស់ជាអ្នកណាដែរ យូៗឱ្យតែភ្លេចត្រចៀក ស្រាប់តែបាត់ទាំងរថយន្ត ទាំងឈើនោះតែម្តង។
ដូចជាថ្ងៃនេះរឹបអូសរថយន្តបានហើយក៏នៅឯអង់ដែរ ទំនងគេកំពុងតែអនុវត្តរូបមន្តចាស់ដដែលៗនោះហើយមើលទៅ។
ចែករំលែកព័តមាននេះ