ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នើ​សុំ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក«Pich Roth Tha»ដែល​ប្រមាថ​អាយុជីវិត​សម្តេច​ទៅ​ផ្ទះ​វិញ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា នេះ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា នេះ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​បាន​នឹង​កំពុង​ធ្វើ​សំណើរ​ជូន​ទៅ​ថ្នាក់លើ​ដើម្បី​ស្នើ​សុំ​ការ​អនុញ្ញាតិ​ឲ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pich Roth Tha (​លោក ហេង រ​ដ្ឋា​) ឲ្យ​ទៅ​ផ្ទះ​វិញ​ជា​ធម្មតា ក្រោយ​ពី​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា គណនី​ហ្វេ​ស​ប៊ុ​ក​លោក ហេង រ​ដ្ឋា ត្រូវ​បាន​អ្នក​ដ៏​ទៃ​យក​ទៅ​ប្រើប្រាស់​បង្ហោះ​សារ​គំរាម​បាញ់​សម្លាប់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​មែន ។ ប្រភព​ព័ត៌មាន​បន្ត​ថា ពិត​ណាស់​លោក ហេង រ​ដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា នឹង​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ខណៈ​លោក ហេង រ​ដ្ឋា ចូល​ទៅ​ដាក់​ពាក្យបណ្តឹង​ប្តឹង​ពី​បុគ្គល​ម្នាក់​បាន​លួច​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​យក​ទៅ​ប្រើ​ប្រមាថ​លើ​អាយុជីវិត​សម្តេច​នាយក​រដ្ឋមន្ត្រី ។ ទោះជា​យ៉ាង​ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​តាម​នីតិវិធី​ត្រឹមត្រូវ​ដើម្បី​ស្វែ​រក​ការ​ពិត​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដោយ​ការ​ធ្វើ​ឡើង​តាម​ប្រពន្ធ​បច្ចេកវិទ្យា ចៀសវាង​ការ​ឃាត់ខ្លួន ឬ​ឃុំខ្លួន​ជន​ដែល​គ្មាន​កំហុស ។ 

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ការ​នាំ​ខ្លួន​លោក ហេង រ​ដ្ឋា មក​សាកសួរ​៣​យប់​៤​ថ្ងៃ​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​ប្រមាថ​អាយុជីវិត​នាយក​រដ្ឋមន្ត្រី​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​មិន​ខុស​នីតិវិធី​ទេ ព្រោះ​នេះ​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ណាស់ ដូច្នោះ​ចៀសវាង​ការ​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស ។ គួរ​បញ្ជាក់​ថា យុវជន​ម្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ពាក់ព័ន្ធ​ថា ជា​អ្នក​បង្ហោះ​សារ​គំរាម​បាញ់​សម្លាប់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​នាំ​មក​កាន់​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​សាកសួរ​រឿង​បង្ហោះ​សារ​គំរាម​បាញ់​សម្លាប់​នាយក​រដ្ឋមន្ត្រី ។ យុវជន​នេះ​ឈ្មោះ ហេង រ​ដ្ឋា អាយុ​៣៥​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​បើកបរ​រថយន្ត​ដឹក​ទំនិញ​នៅ​ការ​ស៊ី​ណូ ក្រោយ​ពី​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៤ និង​១៥ ខែកក្កដា ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក Pich Roth Tha បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នេះ​ត្រូវ​បាន​គេ​លួច​ប្រើ​ខ្លួន​អត់​ដឹង​អី​ទេ ។ ប្រភព​ឲ្យ​ដឹង​ទៀត​ថា គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Pich Roth Tha ពិតជា​របស់​ខ្លួន​មែន (​ហេង រ​ដ្ឋា​) និង​បាន​បង្កើត​ដោយ​ខ្លួនឯង​លេង​ជាង​៦​ខែ​ហើយ ដែល​ការ​បង្កើត​អា​ខោ​ន​នោះ​មើល​តាម YouTube នឹង​បាន​បំពេញ​លេខ​ទូរស័ព្ទ​រួម​ទាំង​ដាក់​លេខ​សម្ងាត់​ទៀត​ផង ។ 

លេខ​ទូរស័ព្ទ​ដែល​បាន​ដាក់​ប្រើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ពេល​គេ​ទិញ​មិន​បាន​ដាក់​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​ទេ​លុះ​ប្រើ​បាន​មួយ​រយៈ​ក៏​ជ្រុះ​បាត់​ទូរស័ព្ទ ទើបត្រូវ​គេ​រើស​បាន​យក​ទៅ​ប្រើ ។ នៅ​វេលា​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៧ មាន​មិត្ត​រួមការ​ងារ​បាន​ប្រាប់​ខ្លួន​ថា តើរ​ដ្ឋា​ឯង​ម៉េច​បានជា​ហ៊ាន​ជេរ​ប្រមាថ​សម្តេច​តេ​ជោ ហ៊ុន សែន ដូច្នេះ? ពេល​មិត្តភក្តិ​ប្រាប់​ខ្លួន​បាន​បើក​ទូរស័ព្ទ​មើលឃើញ​មាន​គេ​ផុស​ប្រមាថ​សម្តេច​មែន​ពេល​នោះ​ខ្លួន​ចង់​លប់​ចោល​តែ​មិន​ចេះ​លុប​ក៏​បាន​ពឹង​អ្នកធ្វើការ​ជាមួយ​ឲ្យ​លុប​តែ​លុប​មិន​បាន ។ លុះ​ម៉ោង​ប្រមាណ​៥​ល្ងាច​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ពេល​នោះ​បាន​ជូ​ប​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​២​នាក់​ក៏​បាន​សួរនាំ​ខ្លួន​មួយ​ចំនួន​ហើយ​នគរបាល​បាន​ប្រាប់​ថា ស្អែក​ចាំ​មក​ដាក់​ពាក្យបណ្តឹង​ព្រោះ​ពេល​នេះ​ល្ងាច​ណាស់​ហើយ ។ 

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ចម្លើយ​សារភាព​យុវជន​នោះ​វា​គ្រាន់តែ​ជា​តម្រុយ​មួយ​សម្រាប់​ដោះ​បន្ទុក​ខ្លួនឯង​ក៏​ថា បាន​នឹង​ជា​ចម្លើយ​ចំ​បាច់​ត្រូវ​បាន​មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់​ពិនិត្យ និង​ពិចារណា ផ្ទៀងផ្ទាត់​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​រក​ការ​ពិត​សម្រាប់​ផ្តល់​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​លើ​បុគ្គល​ដែល​រង​ការ​ចោទប្រកាន់​នោះ ។ មក​ដល់​រសៀល​ថ្ងៃ​ទី​១៤ ខែកក្កដា សមត្ថកិច្ច​នៅ​បន្ត​ការ​សាកសួរ និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដូច្នេះ​មិន​ទាន់​បាន​កំណត់​លើ​ឈ្មោះ ហេង រ​ដ្ឋា ជា​អ្នក​ប្រព្រឹត្ត​ឬ​ក៏​គេ​លួច​អា​ខោ​ន​នោះ​ប្រើ ។ សមត្ថកិច្ច​បាន​បង្ហើប​ទៀត​ថា បើជា​ការ​រក​មិនឃើញ​ថា​យុវជន ហេង រ​ដ្ឋា មិន​បាន​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ​សមត្ថកិច្ច​អាច​នឹង​អនុញាតិ​ឲ្យ​ឈ្មោះ ហេង រ​ដ្ឋា នេះ​ទៅ​ផ្ទះ​វិញ​ដោយ​គ្រាន់តែ​ឲ្យ​ធ្វើ​កិច្ចសន្យា​ណាមួយ​សម​ស្រប​នឹង​អ្វី​ដែល​ពាក់ព័ន្ធ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phic Roth Tha ដែល​ជា​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​បង្ហោះ​ជេរ​ប្រមាថ​នាយក​រដ្ឋមន្ត្រី​នោះ ៕