ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​យក​គ្រឿង​ឧបភោគ បរិភោគ​ឧបត្ថម្ភ​ដល់​បងប្អូន​កងទ័ព

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​មកនេះ​លោក ស្រ៊ុ​ន ស្រ៊​ន់ ជា​តំណាង​ឲ្យ​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ កន្លង​មកនេះ​លោក ស្រ៊ុ​ន ស្រ៊​ន់ ជា​តំណាង​ឲ្យ​លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ និង​លោក ឧត្តមសេនីយ៍ត្រី សុខ សាកល មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ព្រះ​សីហ​នុ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល និង​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ​ឧបត្ថម្ភ​ដល់​នាយ នាយ​រង និង​ពល​ទាហាន ប្រចាំការ ការពារ​នៅ​តំបន់​ដី​គម្រប​ព្រៃឈើ​នៅ​ពយ​ម៉ា​ចូ​វ ស្ថិត​ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ 

លោក ស្រ៊ុ​ន ស្រ៊​ន់ បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ​រដូវ​នេះ​ជា​រដូវភ្លៀង​ធ្លាក់​ខ្លាំង​មានការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីប្រជុំជន​ទីផ្សារ ទើប​គណៈ​អភិបាលខេត្ត​ឱ្យ​នាំ​យ​គ្រឿង​ឧបភោគ បរិភោគ​ជួយ​ឧបត្ថម្ភ​ដល់​បងប្អូន​កងទ័ព​ដែល​ជា​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ដែល​ប្រចាំការ​នៅ​ចំណុច​ខាងលើ ដើម្បី​ជួយ​ឧបត្ថម្ភ​ជីវភាព​ប្រចាំ​ថ្ងៃ ។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា រដ្ឋបាល​ខេត្ត​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​កងទ័ព​នគរបាល និង​កងរាជអាវុធហត្ថ​របស់​យើង​គ្រប់ពេលវេលា ព្រោះ​ការ​អភិវឌ្ឍន៍ មាន​សុខ​សន្តិភាព​អាស្រ័យ​ដោយ​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​នេះ​ដោយ មិន​អាច​ខ្វះ​បាន​ឡើយ ។

ក្នុង​នោះ​លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ប្រសិនបើ​មាន​អ្នក​ណាមួយ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត​យក​មក​ប្រើ​ដោយ​ខុសច្បាប់​ក្នុង​ការ​ធ្វើ​សកម្មភាព កាប់​ទន្ទ្រាន​ដី​ព្រៃ នៅ​ចំណុច​ខាងលើ ត្រូវ​តែ​ឃាត់ខ្លួន​ភ្លាម​ៗ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តាម​នីតិវិធី​ច្បាប់​ដោយ​មិន​ទុក​ឱ្យ​ជនខិលខូច​ទាំងនោះ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត​មក​ប្រើប្រាស់​ក្នុង​ការ​ចាប់​រាន​ដី​គម្រប​ព្រៃឈើ សាងសង់​សំណង់​ផ្សេង​ៗ​នៅ​លើ​ដី​របស់​រដ្ឋ​នៅ​តំបន់​ខាងលើ​នោះ​បានជា​ដាច់ខាត ៕