ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ! ស្រឡាញ់​​មិន​បានបា.ញ់​សម្លា.ប់​មុខ​គ្រួសារម៉ង

6 ឆ្នាំ មុន

កាសែត​ថៃ​កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៧ ផ្សាយ​ថា បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​តាម​ទាក់ទង​ស្នេហា​អ្នកគ្រូ​បង្រៀន​ម្នាក់ ប៉ុន្តែ​ត្រូវ​នាង​បដិសេធ ។ ដោយ​ខឹង​ពេក​គេ​បា.ញ់​នាង​ស្លា.ប់​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ ។

ហេតុការណ៍​កើតឡើង​កាល

កាសែត​ថៃ​កាលពី​ថ្ងៃ​ទី​១០ កក្កដា ២០១៧ ផ្សាយ​ថា បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​តាម​ទាក់ទង​ស្នេហា​អ្នកគ្រូ​បង្រៀន​ម្នាក់ ប៉ុន្តែ​ត្រូវ​នាង​បដិសេធ ។ ដោយ​ខឹង​ពេក​គេ​បាញ់​នាង​ស្លាប់​នៅ​ចំពោះ​មុខ​ក្រុម​គ្រួសារ ។

ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​៨ កក្កដា ២០១៧​នៅ​ឃុំ​មេ​ម៉ុ​ក ស្រុក​ធើ​ន ខេត្ត​ឡាំប៉ា​ង ប្រទេស​ថៃ ។

ប៉ូលិស​ត្រួតពិនិត្យ​នៅ​ខាងក្រោម​ផ្ទះ​មាន​ថ្លុកឈាម រួម​ទាំង​សម្បក​គ្រាប់​ជា​ច្រើន ។ ចំពោះ​នារី​រង​គ្រោះ​ឈ្មោះ​ឈាន​ថា​រ៉ាត ជុង​មុ​ល អាយុ​២៣​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​សាលា​មួយ​ក្នុងស្រុក​មេ​ស៊​ត ខេត្ត​ត្រា​ត ត្រូវ​ក្រុម​គ្រួសារ​នាំ​ទៅ​ស​ង្រេ្គ​ោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​បាន​ស្លាប់​ក្នុង​ពេល​បន្ទាប់ ។

ឃុ​ង​សុវណ្ណ ទីប​ប៉ា​សុ​ន អាយុ​៣៥​ឆ្នាំ ក្រោយ​ពេល​បាញ់​សម្លាប់​នារី​ដែល​បដិសេធ​ស្នេហ៍​រូបគេ​រួច​មក ត្រូវ​សាច់ញាតិ​របស់​នាង​ចោមរោម​វាយ​របួសធ្ងន់ ។ បច្ចុប្បន្ន​ជន​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​«​ធើ​ន​» ។

ឃុ​ង​សុវណ្ណ ទីប​ប៉ា​សុ​ន ធ្លាប់​មាន​ប្រពន្ធ ប៉ុន្តែ​បាន​លែងលះ​គ្នា ។ គេ​ស្រឡាញ់​នារី​រង​គ្រោះ​ខ្លាំង ប៉ុន្តែ​នាង​មិន​ព្រម ។

សមត្ថកិច្ច​ចោទប្រកាន់​បុរស​នោះ​ពី​បទ​មាន​គម្រោង​សម្លាប់​មនុស្ស​គិត​ទុកជា​មុន និង​ប្រើ​អាវុធ​ខុសច្បាប់ ៕