ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី ច័ន្ទ​សីហា រៀប​ការ​រួច​ភ្លាមមានកូន​ភ្លែត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លី ច័ន្ទ​សីហា បន្ទាប់​ពី​ចូល​រោងការ​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០១៧​មក មានគភ៌​ជាង​២​ខែ​ហើយដោយ​មិន​ទាន់​ដឹង​ស្រី ឬ​ប្រុស​នៅឡើយ​ទេ ។

លី ច័ន្ទ​សីហា និយាយ​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​លី ច័ន្ទ​សីហា បន្ទាប់​ពី​ចូល​រោងការ​នៅ​អំឡុង​ខែឧសភា  ឆ្នាំ​២០១៧​មក មានគភ៌​ជាង​២​ខែ​ហើយដោយ​មិន​ទាន់​ដឹង​ស្រី ឬ​ប្រុស​នៅឡើយ​ទេ ។

លី ច័ន្ទ​សីហា និយាយ​ថា «​ក្នុង​ចិត្ត​គឺ​ខ្ញុំ​ស្រឡាញ់​កូនស្រី​ជាង​ប្រុស​សម្រាប់​កូន​ដំបូង​នៃ​ចំណងដៃ​ណាស់ ។ ជា​រឿង​សប្បាយចិត្ត​ដែល​នាង​ខ្ញុំ និង​ស្វាមី​បាន​ប្រែ​ក្លាយជា​មាតាបិតា​គេ​ដែល​មាន​អ​ម្រែ​ក​មើលថែ​ក្មេង​ឲ​បាន​ល្អ​នៅ​ពេល​ខាង​មុខ​នេះ ។ ការ​ផ្អៀង​មក​លើ​កូនស្រី​នេះ​គ្រាន់តែ​ជា​ការ​ពេញចិត្ត​ប៉ុណ្ណោះ​យ៉ាងណា​កូនប្រុស ឬ​ស្រី​ក៏​នៅ​តែ​កូន​គឺ​ពេញចិត្ត​ដូច​គ្នា ។​កូន​ដែល​ពពោះ​នេះ​ទើបតែ​បាន​ជាង​២​ខែ​ទើប​មើល​មិនដឹង​ថា​ប្រុស ឬ​ស្រី​ទាល់តែ​ចាំ​បន្ត​យូរថ្ងៃ​ទៀត​» ។

អាជីព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​លី ច័ន្ទ​សីហា ផ្អាក​មួយអន្លើ​សិន​ដើម្បី​ថែទាំ​សុខភាព​ខណៈ​កំពុង​ពពោះ​កូន​ដំបូង​នេះ ។

មុន​រៀប​ការ​លី ច័ន្ទ​សីហា​បាន​ថត​រឿង​ភាគ​មួយ​ចំនួន​ដូច​ជា​រឿង​«​ចំ​ប៉ី​នាគ​ត្រាច់ចរ​» របស់​ផលិតកម្ម​ចក្កវាឡ​ពេជ្រ​ជាដើម ។

ចំពោះ​គម្រោង​យក​កូន​ប៉ុន្មាន​នាក់​នោះ​លី ច័ន្ទ​សីហា មិន​ទាន់​ដឹង​ទេ​អាស្រ័យ​លើ​ការ​គិតគូរ​នា​ពេល​ខាង​មុខ ៕