ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ឈរ​យក​ខ្យល់អាកាស​សុខ​ៗ​ស្រាប់តែ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​កំពុង​ឈរ​យក​ខ្យល់អាកាស​ក្បែរផ្លូវ​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មក​វាយ​បណ្តាល​ឱ្យ​បែកក្បាល​បោង​មុង​រង​របួស​យ៉ាងដំណំ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​កំពុង​ឈរ​យក​ខ្យល់អាកាស​ក្បែរផ្លូវ​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​មក​វាយ​បណ្តាល​ឱ្យ​បែកក្បាល​បោង​មុង​រង​របួស​យ៉ាងដំណំ ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ នៅ​មុខ​ច្រកចូល​ផ្ទះ​ឡរ ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ ប៊ុ​ន​គុណ អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ស្នាក់​នៅ​ម្តុំ​ផ្ទះ​ឡរ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​ឈូក​កៀប ឃុំ​ជុង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ​គាត់​ចេញ​មក​ក្បែរផ្លូវ​វ៉េ​ង​ស្រេង​ដើម្បី​យក​ខ្យល់អាកាស​ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម​ប្រហែល​៤​ទៅ​៥​នាក់​ជិះ​ម៉ូតូ​មក​វាយ​គាត់​តែ​ម្តង​បណ្តាល​ឱ្យ​រង​របួស​បែកក្បាល និង​មុខ​យ៉ាងដំណំ​ក្រោយ​វាយ​ហើយ​ពួក​នោះ​បាន​ជិះ​ម៉ូតូ​រត់​អស់​តែ​ម្តង ។ ភ្លាម​ៗ​គាត់​បានរ​ត់ទៅ​កាន់​ប៉ុស្តិ៍​ប្រចាំការ​២៤​ម៉ោង​របស់​សមត្ថកិច្ច​នៅ​ក្បែរ​នោះ​ដើម្បី​ប្តឹង​ទៅ​លើ​ក្រុម​ខាងលើ​ដែល​វាយ​ខ្លួន​មិនដឹង​មូលហេតុ ប៉ុន្តែ​មិន​បាន​ស្គាល់ឈ្មោះ​ពួក​នោះ​ឡើយ​គ្រាន់តែ​ស្គាល់​មុខ​ប៉ុណ្ណោះ ។ ពាក់ព័ន្ធ​ការ​ប្រើ​ហិង្សារ​ខាងលើ​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ទៅ​លើ​បុរស​ខាងលើ​ឱ្យ​រង​ចាំ​ព្រឹក​ចាំ​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​តែ​ម្តង​ទៅ ហើយ​ឱ្យ​បុរស​ខាងលើ​ទៅ​មន្ទី​ពេទ្យ​ក្បែរ​នោះ​ដើម្បី​លាង​របួស​ចេញ ៕