ស្រាវជ្រាវ » ប្លែក​ៗ ពី​នេះ​...​ពី​នោះ

នារី​មួយ​ក្រុម​ប្រើ​ល្បិច​នាំ​បុរស​ម្នាក់​យក​ទៅ​រំលោភ

ដោយ ៖ ម៉ុក សេង​   

ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ ម៉ោង ១៩:៣០   (16-07-2017 19:30)

សារព័ត៌មាន​របស់​អង់គ្លេស​ផ្សាយ​ថា ស្ត្រី​មួយ​ក្រុម​ចាប់​បុរស​ជា​គ្រូបង្រៀន​ម្នាក់​ពី​ចំណត​រង់ចាំ​រថយន្តក្រុង​នៅ​ស៊ី​ម​បា​វ៉េ យក​ទៅ​ឃុំឃាំង និង​ចាប់រំលោភ ។

ប៉ូ​លិ​សស៊ឹ​ម​បា​វ៉េ​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា គ្រូបង្រៀន​នោះ​ពេល​ឈរ​ចាំ​រថយន្ត​នៅ​ចំណតរថយន្ត​ក្រុង ស្រាប់តែ​ត្រូវ​រថយន្ត ​BMW ​មួយ​គ្រឿង​បើក​ទៅ​ចត​ក្បែរ ហើយ​ក្រុម​ស្ត្រី​ក្នុង​រថយន្ត​​នោះ​ហៅ​ឱ្យ​ជិះ​ជាមួយ ។ លោកគ្រូ​យល់ព្រម​ឡើង​ជិះ​នៅ​កៅអី​ក្រោយ ហើយ​នារី​៣​នាក់​អង្គុយ​អម ខណៈ​អ្នកបើកបរ​ជា​បុរស ។

បុរស​រង​គ្រោះ​រៀបរាប់​ថា ស្ត្រី​ទាំងនោះ​បាន​យក​ទឹក​ផ្លែ​ឈើ​ឱ្យ​គេ​ផឹក ហើយ​ស្រាប់តែ​ងងុយគេង​រហូត​លក់​លែង​ដឹងខ្លួន ។ នៅ​ពេល​ដឹងខ្លួន​រូបគេ​ស្ថិត​នៅ​ក្នុង​បន្ទប់សម្ងាត់​មួយ និង​មាន​ស្នាម​ជាំ​នៅ​បរិវេណ​ជើង និង​បាត់​កាបូប​លុយ ។

នារី​២​នាក់​បាន​ចូល​ក្នុង​បន្ទប់​របស់​គេ និង​សុំ​រួមរ័ក ប៉ុន្តែ​គេ​ប​ដិ​សេ​ដ ។ នារី​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ដក​កាំភ្លើង​គំរាម​រូបគេ ប្រសិនបើ​មិន​ព្រម​ធ្វើ​តាម ដូច្នេះ​ហើយ​រូបគេ​ត្រូវ​បម្រើ​តណ្ហា​របស់​នាង​ទាំង​២​នោះ ។

ប៉ូលិស​បញ្ជាក់​ថា ចាប់រំលោភ​រួច​ហើយ ទើប​នារី​ទាំង​២​នាក់​នោះ​នាំ​បុរស​រង​គ្រោះ​ទៅ​ទម្លាក់​ចោល​នៅ​ភូមិ​មួយ​ក្នុង​ចម្ងាយ​ប្រហែល​៤៨​ម៉ែត្រ ។

ប៉ូលិស​កំពុង​ស្រាវជ្រាវ​រថយន្ត​BMW​នោះ​ដែល​ប្រើ​ស្លាក​លេខ​អាហ្វ្រិក​ខាងត្បូង ។

មិនមែន​ជា​ករណី​កើតឡើង​លើក​ដំបូង​ទេ​ដែល​បុរស​រង​ការ​ចាប់រំលោភ ។ កាលពីដើម​ឆ្នាំ​កន្លង​មក​ធ្លាប់​កើតរឿង​ស្រ​ដៀង​គ្នា​នេះ​នៅ​អាហ្វ្រិក​ខាងត្បូង ដោយ​បុរស​ម្នាក់​ត្រូវ​ក្រុម​ស្ត្រី​បោក​បញ្ជោត​ឱ្យ​ឡើង​ជិះ​រថយន្ត​នាំ​យក​ទៅ​រំលោភ ៕