ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនួញ​ឆ្លាត​វៃ​មើលឃើញ​អាជីវកម្ម​កើនឡើង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ៖ លោក Michael Chai ជានា​យក​គ្រប់គ្រង​រោង​ភាពយន្ត Legend (​លេ​ជិន​) បង្ហាញ​ទឹកមុខ​ញញឹម​រីករាយ ពេល​មើលឃើញ​អតិថិជន​ឈរ​តម្រង់​ជួរ​ចាំ​ទិញ

រាជធានី​ភ្នំពេញ ថ្ងៃ​ទី ១៤ ខែកក្កដា ឆ្នាំ ២០១៧ ៖ លោក Michael Chai ជានា​យក​គ្រប់គ្រង​រោង​ភាពយន្ត Legend (​លេ​ជិន​) បង្ហាញ​ទឹកមុខ​ញញឹម​រីករាយ ពេល​មើលឃើញ​អតិថិជន​ឈរ​តម្រង់​ជួរ​ចាំ​ទិញ​សំបុត្រ​ចូល​មើល​រឿង «​មនុស្ស​ពីងពាង​» ដែល​ជា​ខ្សែភាពយន្ត​ហូ​លី​វូ​ដ​ថ្មី​ចុង​ក្រោយ​គេ នៅ​សាខា​រោង​ភាពយន្ត​ក្នុង​ខណ្ឌទួលគោក កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ ។

លោក Michael Chai បាន​និយាយ​ថា​៖ «​ស​ប្តា​ហ៍​ដំបូង​នៃ​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ធំ​ៗ​បែប​នេះ គឺ​តែង​មាន​មនុស្ស​មក​មើល​ច្រើន​ណាស់ ហើយ​លើក​នេះ​ហាក់ដូចជា​មាន​អ្នក​ទស្សនា​ច្រើន​ជាង​សព្វ​មួយ​ទៅ​ទៀត​» ។

អ្នក​ទស្សនា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែប​នេះ មួយ​ផ្នែក​គឺ​មក​ពី​ភាពយន្ត​អំពី​វីរជន មាន​ប្រជាប្រិយភាព​ខ្លាំង នៅ​គ្រប់កន្លែង​ជុំវិញ​ពិភពលោក ។

ប៉ុន្តែ​នៅ​មាន​ហេតុផល​មួយទៀត ដែល​ជួយ​ទាក់ទាញ​ទស្សនិកជន​ឲ្យ​ទិញ​សំបុត្រ​យ៉ាងច្រើន​កុះករ​កាលពី​ថ្ងៃ​សៅរ៍ ។ នោះ​គឺ​ការ​បញ្ចុះតម្លៃ​៥០% សម្រាប់​រាល់​ការ​ទិញ​សំបុត្រ​ទាំងអស់ ប្រសិនបើ​អតិថិជន​ទូទាត់​ដោយ​ប្រើ​កម្មវិធី​ទូទាត់​តាម​ទូរស័ព្ទ​ដៃ​ដោយ​មិន​ប្រើ​សាច់ប្រាក់ ជា​កម្មវិធី​ថ្មី​មួយ ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា ។

លោក Michael Chai បាន​បន្ថែម​ថា​៖ «​ពិត​ណាស់ យើង​ឃើញ​ថា អតិថិជន​កាន់តែ​ច្រើន​កំពុង​ប្រើ​កម្មវិធី ផាយ ផេ (Pi Pay) តាម​រយៈ​ទូរស័ព្ទ​របស់​ពួក​គេ ដើម្បី​ទិញ​សំបុត្រ​កុន ហើយ​ជាក់ស្ដែង​ណាស់ ពួក​គេ​ចង់​ទទួល​បានការ​បញ្ចុះតម្លៃ ហើយ​ការ​ប្រើប្រាស់​កម្មវិធី​នេះ ក៏​មាន​ភាព​ងាយស្រួល​ដែរ​» ។