ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កៀរ​គេ​ហើយ ប្រុង​រត់គេចទៀត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើក​ទៅ​កៀរ​រថយន្ត Jeep បណ្តាល​ឲ្យ​បាក់​កញ្ចក់​អស់​ម្ខាង​ហើយ​ព្យាយាម​រត់គេច

រាជធានី​ភ្នំពេញ ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​បើក​ទៅ​កៀរ​រថយន្ត Jeep បណ្តាល​ឲ្យ​បាក់​កញ្ចក់​អស់​ម្ខាង​ហើយ​ព្យាយាម​រត់គេច​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​កែង​ផ្លូវ​២២១ នៅ​ចំណុច​ជិត​ស្តុ​ប​DN ប្រមាណ​ជា​១០០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក Jeep ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ភ្នំពេញ ខេមរភូមិន្ទ​០២ 2-1375 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៥​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្តុ​ប DN គាត់​ស៊ី​ញ៉ូ​បត់​ឆ្វេង ស្រាប់តែ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ម៉ាក HINO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 5A-1560 បើកបរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ក្ន​ង​ទិស​ដៅ​ពី​កើត​ទៅ​លិច បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​ស្តុ​ប​ក្រហម​ហើយ​នៅ​តែ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​គៀរ​រថយន្ត​ត្រី​អ៊ី​ចំ​ជំ​ហៀ​ង​ខាងស្តាំ​បណ្តាល​ឱ្យ​បាក់​កញ្ចក់​អស់​មួយ​ជំ​ហៀ​ង​ខាងស្តាំ​ហើយ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បំរុង​នឹង​បើក​រត់គេច​ខ្លួន​ភ្លាម​ៗ​នោះ​ដែល​ត្រូវ​រថយន្ត Jeep ខឹង​ដេញ​តាម​ហើយ​បើករថយន្ត​កាក់​ពីមុខ​ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ងត៍​ភ័យ​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​នៅ​តែ​រថយន្ត​នៅ​កណ្តាលផ្លូវ​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​តំណាង​របស់​ខាង​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ទៅ​សុំ​ទោស​ខាង​រថយន្ត Jeep ដើម្បី​បញ្ចប់រឿង​នឹង​កន្លែង​កើតហេតុ ៕