បុរសណាដូចគាត់ ! ដឹងថាខ្លួនពិការសុខចិត្តឱ្យប្រពន្ធទៅយកប្តីថ្មី(មានវីដេអូ)
ខេត្តកំពត ៖ ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពបុរសម្នាក់ឈ្មោះ អ៊ង សំអាន អាយុ៣២ឆ្នាំ
ខេត្តកំពត ៖ ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពបុរសម្នាក់ឈ្មោះ អ៊ង សំអាន អាយុ៣២ឆ្នាំ
ខេត្តកំពត ៖ ជួបជាមួយអ្នកយកព័ត៌មានកោះសន្តិភាពបុរសម្នាក់ឈ្មោះ អ៊ង សំអាន អាយុ៣២ឆ្នាំ មានឳពុកឈ្មោះ អ៊ង ថុកកៀត អាយុ៧៣ឆ្នាំ ម្តាយឈ្មោះ នូ ងា អាយុ៦៣ឆ្នាំ រស់នៅភូមិកោះខ្លូត(ត្នោត) ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត និយាយរៀបរាប់ទាំងទឹកភ្នែកថា តាំងពីធំដឹងក្តីកាលណាមកខ្លួនបានចាកចេញពីផ្ទះទៅធ្វើកម្មករទូកនេសាទនៅខេត្តកោះកុងតាំងពីអាយុ២០ឆ្នាំដោយបានផ្ញើរលុយមកឱ្យម្តាយដើម្បីចិញ្ចឹមជីវិត និងព្យាបាលជំងឺជាប់ជាប្រចាំ ។
លោក សំអាន បានរំលឹកថា មូលហេតុដែលបណ្តាលឱ្យគាត់ធ្លាក់ខ្លួនពិការនេះ គឺកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ខ្លួនបានជួបឧប្បត្តិហេតុគ្រោះថ្នាក់់ចរាចរណ៍នៅតាមផ្លូវពីកោះកុងទៅផ្ទះបន្ទាប់ពីខ្លួនបានទទួលដំណឹងពីបងស្រីថា ម្តាយរបស់ខ្លួនអាការជំងឺធ្វើទុក្ខខ្លាំងរួចមក ។ គ្រោះថ្នាក់នេះគឺកើតឡើងនៅពេលធ្វើដំណើរពីកោះកុងមកដល់ស្រុកបទុសាគរគេម៉ូតូបានដួលដោយខ្លួនឯងបណ្តាលឱ្យខ្លួនរងរបួសជាទំងន់នៅជិតឃុំអណ្តូងទឹក ។ ដំបូងរូបគេនៅមានស្មារតីខ្លះក្នុងការប្រាប់លេខទូរស័ព្ទប្រពន្ឋឱ្យសមត្ថកិច្ចស្គាល់ដើម្បីផ្តល់ដំណឹងតែនៅពេលដឹងខ្លួនចុងក្រោយគឺរូបគេនៅក្នុងពេទ្យលោកសង្ឃបាត់ទៅហើយ ។
ចំពោះប្រពន្ឋរបស់លោកបានសុំទៅយកប្តីថ្មី រឿងនេះក៏បានដឹងដល់បងស្រី និងឪពុកម្តាយរបស់ខ្លួនទាំងសងខាងពេលនោះដោយចាស់ៗយល់ស្របតាមគំនិតខ្លួនថា មិនអាចផ្តល់ក្តីសុខដល់នាងទៀតបានទើបចាស់ៗសម្រេចគ្នាថា សុំឱ្យចប់គ្នាត្រឹមហ្នឹង តែខាងស្រី(អតីតប្រពន្ឋ)ត្រូវជួយសងលុយដែលជំពាក់ធនាគារចំនួន២ឆ្នាំទើបចាស់ៗយល់ស្រប ហើយសល់១ឆ្នាំទៀតជាបន្ទុករបស់បងស្រីលោកអ្នកបង់ ។ ដោយសារតែមានការឯកភាពគ្នាបែបនេះហើយទើបប្រពន្ឋលោកមានឱកាសបានទៅសាងស្នេហ៍ជាមួយបុរសម្នាក់ថ្មីទៀតរហូតបច្ចុប្បន្ន ។ អ្វីដែលខ្លួនមាននៅពេលនេះគឺត្រឹមចំណងមិត្តភាពពីប្តីប្រពន្ឋមកត្រឹមរាប់អានគ្នាជាបងប្អូនដោយមិនមានខាងណាប្រកាន់ខាងណាឡើយ ហើយពួកខ្លួនតែងតែទូរស័ព្ទសួរសុខទុក្ខគ្នាជាប្រចាំមិនដែលខាននោះទេ ។ បើទោះធ្លាក់ខ្លួនជាមនុស្សពិការហើយបាត់បង់ប្រពន្ឋជាទីស្រលាញ់ស្មើកែវភ្នែកក្នុងរយៈពេលដ៏ខ្លីក៏ពិតមែន តែគេមានក្តីសុខណាស់នៅពេលដែលប្រពន្ឋទូរស័ព្ទមកសួរសុខទុក្ខម្តងៗ ។ តើការសម្រេចចិត្តរបស់លោកខុស ឬត្រូវហើយមានបុរសប៉ុន្មាននាក់ដែលធ្វើដូចលោក?
ចុងក្រោយបុរសអភ័ព្វស្នេហ៍រូបនេះក៏បានសុំក្តីមេត្តាសណ្តោសប្រណីពីសំណាក់សប្បុរសជននានាដែលមានចិត្តសប្បុរស សូមជួយដល់គ្រួសារលោកផង ព្រោះថ្ងៃនេះខ្លួន ព្រមទាំងឪពុកម្តាយ និងក្មួយកំពុងតែជួបប្រទះភាពអត់ឃ្លានយ៉ាងខ្លាំងក្នុងជីវភាពប្រចាំថ្ងៃនោះគឺការហូបចុកតែម្តង ៕
ចែករំលែកព័តមាននេះ