ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណ​5​ប្រភេទ​បង្កើន​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​ឈាម

6 ឆ្នាំ មុន

ចំនួន​អេ​ម៉ូ​ក្លូ​ប៊ី​ន​ទាប​នឹង​បង្ហាញ​ឡើង​នៅ​ក្នុង​ការ​ធ្វើតេស្ត​ឈាម​ស្ដង់ដា ។ គ្រូពេទ្យ​របស់​អ្នក​អាច​នឹង​ឲ្យ​អ្នក​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក ដែល​ជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ចាំបាច់​ដើម្បី​ផលិត​កោសិកា​ឈាមក្រហម ។

ចំនួន​អេ​ម៉ូ​ក្លូ​ប៊ី​ន​ទាប​នឹង​បង្ហាញ​ឡើង​នៅ​ក្នុង​ការ​ធ្វើតេស្ត​ឈាម​ស្ដង់ដា ។ គ្រូពេទ្យ​របស់​អ្នក​អាច​នឹង​ឲ្យ​អ្នក​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក ដែល​ជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ចាំបាច់​ដើម្បី​ផលិត​កោសិកា​ឈាមក្រហម ។

ការ​ធ្វើ​លំ​ហាត់ប្រាណ​ត្រឹមត្រូវ​ក៏​អាច​ជួយ​បាន​ផង​ដែរ ។ ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​ស៊ូទ្រាំ​គាំទ្រ​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ដែល​គេ​ស្គាល់​ថា​ជា​ដំណើរការ​ផលិត​កោសិកា​ឈាម ។ នៅ​ពេល​ដែល​អ្នកមាន​កោសិកា​ឈាម អ្នក​ក៏​នឹង​មាន​អេ​ម៉ូ​ក្លូ​ប៊ី​ន​កាន់តែ​ច្រើន ។

ដើម្បី​ចាប់ផ្តើម​សូម​មើល​ការ​ធ្វើ​លំ​ហាត់ប្រាន​ទាំង​៥​ខាងក្រោម​នេះ​ដើម្បី​បង្កើន​អេ​ម៉ូ​ក្លូ​ប៊ី​ន​ក្នុង​ឈាម ។

១-​ការ​ដើរ
ចំពោះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ី​ក​មូលដ្ឋាន ការ​ដើរ​សម​ស្រប​បំផុត ។ ការ​ដើរ​ចលនា​លឿន និង​មាន​ល្បឿន​លឿន​គឺ​ល្អ​បំផុត ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការ​ដើរ​ធម្មតា ។ ការ​ធ្វើ​ចលនា​របៀប​នេះ​នឹង​ជំរុញ​ដល់​ការ​ផលិត​កោសិកា​ឈាម និង​អេ​ម៉ូ​ក្លូ​ប៊ី​ន ។

២-​រត់​ត្រឹក​ៗ ឬ​រត់លឿន
ការ​ធ្វើ​លំ​ហាត់ប្រាណ​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​អ្នក​បែកញើស​ខ្លាំង ខណៈ​ពេល​ដែល​វា​ក៏​កំពុង​ការពារ​បេះដូង​របស់​អ្នក ។ អ្វី​ដែល​ល្អ​ជាង​នេះ គឺ​ពួក​វា​នឹង​ជួយ​បង្កើន​ការ​ផលិត​កោសិកា​ឈាមក្រហម និង​អេ​ម៉ូ​ក្លូ​ប៊ី​ន​កាន់តែ​ច្រើន ។

៣-​រាំ
ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ផ្សេង​ទៀត​ដែល​អាច​ជួយ​បង្កើន​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​គឺ​ការ​រាំ ។

ការ​រាំ​គឺជា​វិធី​ដ៏​សប្បាយ​រីករាយ​ក្នុង​ការ​ធ្វើ​លំ​ហាត់ប្រាណ អ្នក​អាច​ជ្រើស​យក​ការ​រាំ​ប្រភេទ​ណា​ក៏​បាន ឲ្យ​តែ​វា​ធ្វើ​ឲ្យ​អ្នកមាន​ចលនា នោះ​ការ​ធ្វើ​លំ​ហាត់ប្រាណ​បែប​នោះ​នឹង​បង្កើន​កម្រិត​អេ​ម៉ូ​ក្លូ​ប៊ី​ន​របស់​អ្នក ។

៤-​ជិះ​កង់
ការ​ជិះ​កង់​គឺជា​ការ​ធ្វើ​លំ​ហាត់ប្រាណ​មួយ​ផ្សេង​ទៀត​ដែល​ជួយ​បង្កើន​អេ​ម៉ូ​ក្លូ​ប៊ី​ន ។ សកម្មភាព​នៃ​ការ​ហាត់ប្រាណ​នេះ​មាន​ផល​ប៉ះពាល់​ទាប ដូច្នេះ​វា​នឹង​មិន​ប៉ះពាល់​ដល់​រាង​កាយ​របស់​អ្នក​នោះ​ទេ ។ អ្នក​អាច​ផ្លាស់​ប្តូរ​កម្លាំង​នៃ​ការ​ហាត់ប្រាណ​របស់​អ្នក​តាម​ដែល​អ្នក​ចង់ វា​អាស្រ័យ​នឹង​កង់​ដែល​អ្នក​ជ្រើសរើស​ផង​ដែរ ។

៥-​ហែល​ទឹក
អ្នក​មិន​ចាំបាច់​នៅ​លើ​ដី​គ្រប់ពេលវេលា​ដើម្បី​ធ្វើ​លំ​ហាត់ប្រាណ​ក្នុង​ការ​បង្កើន​អេ​ម៉ូ​ក្លូ​ប៊ី​ន​នោះ​ទេ​។ ការ​ហែល​ទឹក​គឺជា​សកម្មភាព​ដែល​មាន​ផល​ប៉ះពាល់​ទាប និង​ជួយ​បង្កើន​ចង្វាក់បេះដូង និង​ភាព​ស៊ូទ្រាំ​របស់​អ្នក ។ នៅ​ពេល​ដែល​អ្នក​កាន់តែ​មាន​ចលនា រាង​កាយ​របស់​អ្នក​នឹង​បង្កើត​កោសិកា​ឈាមក្រហម​កាន់តែ​ច្រើន ៕