ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនេះ បានធ្វើឱ្យលោកអភិបាលខេត្តបាត់ដំ​បង នៅ​មិន​សុខ…

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អភិបាលខេត្ត​បាត់ដំបង លោក​ច័ន្ទ សុផល នឹង​កោះ​ប្រជុំ​បន្ទាន់​មួយ​​នៅ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​១៤ ​កក្កដា ​នេះ ដើម្បី​រក​ដំណោះស្រាយ​ទីផ្សារ​កសិផល ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​​តាម​សំណូមពរ​របស់កសិករ ដែល​បាន​ធ្ចើ​បាតុកម្ម​តវ៉ា​បិទផ្លូវ​កាល​ពីរសៀលថ្ងៃទី១៣ កក្កដា ស្ថិតត្រង់ចំណុច​ឃុំ​តា​ក្រី ស្រុក​កំ​រៀង ​។

អ្នក​ដែល​ត្រូវ​​លោក​អភិបាលខេត្ត​កោះ​អញ្ជើញ​ឱ្យ​ចូលរួម​ប្រជុំ​ មាន​លោក​អភិបាល​គ្រប់​ស្រុក និង​ឈ្មួញកណ្ដាល ឬថៅកែ​ទិញ​,​លក់​កសិផល​ធំ​ៗ​ នៅ​ក្នុង​ខេត្តបាត់ដំបង​។ កិច្ចប្រជុំ​នេះ គឺជា​កិច្ច​ពិ​ភា​ក្សា​រក​ច្រក​ចេញ​នូវ​ទីផ្សារ​កសិផល​ ។ ជា​ពិសេស​ តំលៃ​ពោត និង​ដំឡូង ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។ ប៉ុន្តែ​គេ​នៅ​​មិន​ទាន់​ដឹង​ពីលទ្ធផល​នៃ​កិច្ចប្រជុំ​បន្ទាន់​នេះ​នៅ​ឡើយ​​ទេ​ថា «តើ​អាច​ដោះស្រាយ​បាន​ដោយ​កម្រិត​ណា​នោះ​ទេ​? ។

​គេ​រំពឹង​ថា តាម​រយៈ​កិច្ច​ពិភាក្សា​នេះ នឹង​អាច​បន្ធូរ​បន្ថយ​នូវ​ភាព​​តានតឹង​​ដល់​កសិករ​បាន​​ខ្លះ ដែល​កំពុង​ឡើង​កំ​ដៅ​​រឿង​ទីផ្សារ​កសិ​ផល ដែល​កំពុង​ដាំ​ក្បាល​ចុះ​ងើប​មិន​រួច​នេះ​ ។