បុរសម្នាក់លើកដែកផ្សាដំបូលផ្ទះ ប៉ះខ្សែកាបឆក់ធ្លាក់របួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសជាជាងដែកម្នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបាននគរបាលប៉ុស្ដិ៍ចោមចៅ ហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ
រាជធានីភ្នំពេញ ៖ បុរសជាជាងដែកម្នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបាននគរបាលប៉ុស្ដិ៍ចោមចៅ ហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ
រាជធានីភ្នំពេញ ៖ បុរសជាជាងដែកម្នាក់បានរងរបួសធ្ងន់ធ្ងរ និងត្រូវបាននគរបាលប៉ុស្ដិ៍ចោមចៅ ហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ ប៉ុន្តែពុំដឹងថាអាចជួយសង្គ្រោះបានឬមិនបានឡើយ ខណៈដែលជនរង គ្រោះខាងលើនោះលើកដែក ដើម្បីផ្សាដំបូលផ្ទះមួយកន្លែង ហើយចៃដន្យបានប៉ះជាមួយខ្សែកាបភ្លើងនៅខាងលើនោះបណ្តាលឲ្យឆក់ធ្លាក់ពីលើដំបូលផ្ទះ កម្ពស់ប្រហែងជាង១០ម៉ែត្រតែម្ដង។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចមុខរោងចក្រសកល ហៅរោងចក្រកាត់ដេរ៦ជាន់ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង តាម បណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះឈ្មោះ វឿន លុច អាយុ៣២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅម្តុំសួនឧស្សាហ៍កម្មកាណាឌីយា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។ មានស្រុកកំណើតនៅក្នុងភូមិរស្តៅ ឃុំស្តៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខេត្តកំពង់ចាម។ បុរសម្នាក់ឈ្មោះ វ៉ាន់ វឿន អាយុ៤៦ឆ្នាំ មុខរបរជាងដែក នៅមុនពេលកើតហេតុគាត់ និងជនរងគ្រោះដែលជាកូនប្រុសបង្កើត បាននាំគ្នាធ្វើដំបូលផ្ទះឲ្យគេ ដោយបានធ្វើតាំងពីព្រឹកមកម្លេះ រហូតដល់ពេលកើតហេតុខាងលើ មិនទាន់ឈប់ធ្វើការនៅឡើយទេ ហើយខណៈនោះកូនប្រុសរបស់គាត់បានលើកដែកឡើងលើដើម្បីដាក់ផ្សាគ្រោងដំបូលបន្តទៀត។ ពេលនោះមិនបានប្រយ័ត្ន បានប៉ះជាមួយខ្សែកាបភ្លើង បណ្ដាលឲ្យឆក់ឆ្លាក់ពីលើដំបូល ដែលមានកម្ពស់ប្រហែលជាង១០ម៉ែត្រ បណ្ដាលឲ្យរលាករលួយរងរបួសធ្ងន់ធ្ងរគួរឲ្យរន្ធត់ ភ្លាមៗនោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងយ៉ាងខ្លាំង ហើយនគរបាលក៏បានជួយហៅរថយន្ត ទៅដឹកកូនគាត់នាំទៅសង្គ្រោះបន្ទាន់ភ្លាមៗដែរ។
នគរបាលបានឲ្យដឹងថា នៅក្រោយពេលកើតហេតុបានបណ្ដាលឲ្យទុស្សេដាច់ភ្លើង នៅតំបន់នោះមួយសន្ទុះធំផងដែររហូតដល់មន្ត្រីអគ្គីសនី ធ្វើការត្រួតពិនិត្យ និងជួសជុលឡើងវិញ ហើយនេះគឺជាការធ្វេសប្រហែស មួយពេលរបស់ជនរងគ្រោះ ដែលបានបង្កឲ្យមានគ្រោះថ្នាក់ដល់ស្លាប់ខ្លួនឯងបែបនេះ ហើយករណីបែបនេះ បានកើតឡើងជាបន្តបន្ទាប់ និងញឹកញាប់មកហើយសម្រាប់ជាងដែក នៅក្នុងខណ្ឌពោធិ៍សែនជ័យ និងជាមេរៀនដល់ជាងដែកគ្រប់រូបមានការប្រុងប្រយ័ត្ន ប៉ុន្តែទោះជាបែបណានៅតែមានអ្នកភ្លាត់ស្នៀតទៀត៕
ចែករំលែកព័តមាននេះ